ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​បានម្នាក់ទៀតហេីយ​ មុខ​សញ្ញា​បង្ករ​ហឹង្សា​ នៅហាង​ខារ៉ាអូខេ​ ​រំដួលជើងភ្នំ

48

កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨.០០ នាទីព្រឹក​
កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល អនុវត្តន៍តាមដីការ របស់សាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួន មុខសញ្ញាសង្ស័យ ១ ប្រុស ឈ្មោះ ធូ​ ភក្តី​ ភេទប្រុស​ អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ពីបទធ្វើអោយខូចខាតដោយចេតនា និងករណីហឹង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំនុច ហាងខារ៉ាអូខេ រំដួលជើងភ្នំ ស្ថិតក្នុភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពិថ្ងៃទី ៣០-០១-២០១៩ ទាំង​ខ្លួន​ និងបក្សបួក​ បានរួចរត់គេចខ្លួនបាត់ លុះដល់ថ្ងៃទី​ ០៤ ខែតុលា ឆ្នាំ២០១៩​ សមត្ថកិច្ច​ ឃាត់ខ្លួន​បាន​ ២​ នាក់​ និង​បច្ចុប្បន្ន​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត​ សរុប​ចំនួន​ ៣​ នាក់​ ។
នៅពេលដែលកម្លាំងយើងឃាត់ខ្លួន ត្រួតពិនិត្យឃើញថា ជនសង្ស័យ មានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីធ្វើការសាកសួរ ក៏ឈានដល់ឃាត់ខ្លួន មុខសញ្ញាជួញ​ដូរ​ និង​ប្រើប្រាស់គ្រឿងញៀន ១ ទៀតនាក់ ឈ្មោះ ជាង​ នឿន ភេទ ប្រុស អាយុ៣២ ឆ្នាំ ដកហូតបានវត្ថុតាង ៖ ឧបករណ៍​សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញយើង កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង