ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកព្រមានដក មេប៉ុស្តិ៍បើនៅតែមិនព្រមសហការជាមួយលោកចៅសង្កាត់និងអាជ្ញាធរខណ្ឌក្នុងការបង្ក្រាបល្បែងស៊ីសង

69

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯកឃុនដឿនបានធ្វើការព្រមានធ្ងន់ៗថាមេប៉ុស្តិ៍ប៉ូលីសនៅក្នុងអាណាចក្រខណ្ឌទួលគោកបើនៅតែមិនព្រមសហការជាមួយលោកចៅសង្កាត់និងអាជ្ញាធរខណ្ឌជុំវិញការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេលោកនឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃដើម្បីដកមេប៉ុស្តិ៍នោះចេញតែម្ដង។

  ការព្រមានបែបនេះរបស់លោកឯកឃុនដឿនបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣កាលពីព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០១៩នៅសាលប្រជុំសាលាខណ្ឌទួលគោក

   លោកឯកឃុនដឿនបានមានប្រសាសន៍លើកឡើងថានៅក្នុងអាណាចក្រខណ្ឌទួលគោកកន្លងមកនេះមានមេប៉ុស្តិ៍ប៉ូលីសមួយចំនួនមិនព្រមសហការជាមួយលោកចៅសង្កាត់និងអាជ្ញាធរខណ្ឌទេជុំវិញការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយយកលេសនេះលេសនោះឬចាំមានបញ្ជាពីលោកអធិការមិនព្រមសហការតែម្តង  បើទោះបីបានឃើញសកម្មភាពជាក់ស្តែងនៃបទល្មើសនេះក៏ដោយករណីបែបនេះលោកបញ្ជាក់ថាមិនត្រូវអោយកើតមានឡើងជាលើកទី២ទេ បើសិនជាមេប៉ុស្តិ៍នៅតែបន្តសកម្មភាពបែបនេះជាលើកទី២ទៀតលោកនឹងស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីដកមេប៉ុស្តិ៍នោះចេញតែម្ដង។

  ក្រៅពីការងារខាងលើលោកឯកឃុនដឿនក៏បានជំរុញឲ្យមានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អផងដែរជៀសវាងឲ្យបាននូវការរំលោភចិញ្ចើមផ្លូវទ្រូងផ្លូវដោយលោកបញ្ជាក់ថាបើសិនជាបងប្អូនដែលអាជីវកម្មផ្សេងរំលោភលើចិញ្ចើមផ្លូវទ្រូវផ្លូវត្រូវធ្វើរបាយការណ៍មកអាជ្ញាធរខណ្ឌដើម្បីយើងមានផែនការទៅតាមផ្លូវច្បាប់ដោយយើងអាចនឹងធ្វើការបិទអាជីវកម្មទាំងនោះឬក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីមានវិធានការច្បាប់។

    គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣នាព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០១៩សាលប្រជុំសាលាខណ្ឌទួលគោកនេះបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន៥ក្នុងនោះរួមមាន៖

របៀបវារៈទី១  ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទីរបស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣

របៀបវារៈទីការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលាឆ្នាំ២០១៥របស់រដ្ឋបាលខណ្ឌទួលគោក

  របៀបវារៈទី៣ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា

ខណ្ឌទួលគោកអាណត្តិទី៣

របៀបវារៈទី៤ការពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការចំណូលចំណាយថវិកាឆ្នាំ២០២០របស់រដ្ឋបាលខណ្ឌទួលគោក

របៀបវារៈទី៥ការពិនិត្យពិភាក្សានិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តបានមកពីសេវារដ្ឋបាលប្រចាំខែតុលាឆ្នាំ២០១៥ជូនមន្ត្រីរបស់រដ្ឋបាលខណ្ឌទួលគោក

 

អត្ថបទដែលជាប់ទាក់ទង