ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយអំពីវិធានការចាំបាច់នានា សម្រាប់សភាពការណ៍បច្ចុប្បន្ន

616

 

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការចាំបាច់នានា សម្រាប់សភាពការណ៍បច្ចុប្បន្នខេត្តព្រះសីហនុ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានក្រុមក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានា មេឃុំ ចៅសង្កាត់ ។
លោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើន ធានាបាននូវសន្តិសុខ សុវត្ថិ ភាព និងអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាម គោលនយោបាយយុទ្ធសាស្ត្រចតុកោណទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការដូចជា :
១.ការពាររដ្ឋធម្មនុញ្ញជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា
២.ការពារព្រះមហាក្សត្រ
៣. ការពាររដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ៤.ការអនុវត្តវិធានការច្បាប់
៥.ការពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ
៦.ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដើម្បីបំរើការអភិវឌ្ឍធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការកើនឡើង ចូលរួមកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលនៅតែបន្តមិនយកឈ្នួលដីស្រែចំការពីប្រជាកសិករ, មិនយកពន្ធលើប្រាក់បៀវត្សអប្បរិមារបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, បញ្ចប់ការបង់ថ្លៃសេវាប្រមូលសំរាម ជាមួយវិក័យបត្រអគ្គីសនីនៅឆ្នាំ២០២០ខាងមុខ, បង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់វត្ថុធាតុដើម ចេញពីសំរាម ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យនាំសំរាមចូលពីប្រទេសផ្សេងៗ។ គោល នយោបាយនេះ ដើម្បីជួយកាត់បន្ថយបរិមាណសំរាមនៅតាមរាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្ដាំផ្ញើគ្រប់មន្ទីរ អង្គភាពគោរពបទបញ្ជា និងអនុ វត្តការងារស្នូល បើកវេទិកាសាធារណៈផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋនៅមូល ដ្ឋាន ដើម្បីឆ្វេងយល់ពីតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ឆ្លើយតបទាន់ ពេលវេលា លើកកម្ពស់សេវាសាធារណៈ បង្កើនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យជាតិ អន្តរជាតិ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង