ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ផឹកស្រាស្រវឹង ជេរប្រមាថ ទាញកាំបិទផ្គាក់ ដេញកាប់បងថ្លៃ របួសជើង

55

ខេត្តកណ្ដាល ៖ ប្អូនថ្លៃប្រុស ផឹកស្រវឹងស្រា បានជេរប្រមាថបងថ្លៃ យកថ្មគប់ បណ្តាលឲ្យរបួស ហើយយកកាំបិទផ្គាក់ដេញកាប់ផ្អើលអ្នកភូមិ។

 

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ វេលា ម៉ោង ១១និង០០នាទី ស្ថិតនៅ ក្នុងភូមិទួលក្របៅ ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ នៅ វណ្ណះ (ខ្មៅ) ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយខេត្ត កណ្តាល មុខរបរមិនពិត (ឃាត់ខ្លួន) ។

 

ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ាក ផល្លី ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ ។

 

សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន សម្បកដបស្រាបៀរ អាន់ឆ័រ ចំនួន ១ដប(ដបតូច) ពណ៌ខ្មៅ បិតផ្លាកក្រហម ខៀវ កាំបិទផ្គាក់ ១ដេីម ផ្លែដែក ដងឈើ ប្រវែង ០,៦៥ម៉ែត្រ

អំបែងក្បឿង ចំនួន ០១ដ៉ំ ។

 

សមត្ថកិច្ចបានបន្ដឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះ កំពុងតែធ្វើម្ហូបនៅផ្ទះបាយ ចំណែកជនសង្ស័យ កំពុងអង្គុយផឹកស្រាថ្នាំជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ នី យ៉េត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឃុំជាមួយគ្នា នៅក្រោមផ្ទះឳពុកម្តាយ របស់ខ្លួន (រស់នៅក្នុងផ្ទះជាមួយ) ពេលនោះជនសង្ស័យ បានជេរប្រមាថ ទៅលើជនរងគ្រោះ នូវពាក្យសំដីមិនសមរម្យជាច្រើន ពេលនោះជនរងគ្រោះលឺ បានបតជេរទៅវិញ ធ្វើឲ្យជនសង្ស័យ បានយកដុំថ្មមួយដ៉ំមកគប់លើជនរងគ្រោះតែគប់មិនត្រូវ ហើយបានស្រែកជេរប្រមាថដល់ឱពុកម្តាយបង្កើត ជនរងគ្រោះទៀត នឹងបានដេញជនរងគ្រោះ ឲ្យចេញពីផ្ទះ របស់ខ្លួន ពេលនោះប្តីជនរងគ្រោះ ឈ្មោះនៅ ណិត អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាបងបង្កើត ជនសង្ស័យ បានមកឃាត់កុំឲ្យឈ្លោះគ្នា តែជនសង្ស័យមិនព្រមស្តាប់ បានស្ទុះយកដបស្រាបៀរគប់មកលើជនរងគ្រោះ ចំស្មងជើងខាងឆ្វេងបណ្តាលឲ្យហូរឈាម រួចហើយបានយកកាំបិតផ្គាក់ ដេញកាប់មកលើជនរងគ្រោះទៀត តែត្រូវបានប្តីរបស់ ជនរងគ្រោះចាប់កាំបិតនោះជាប់ ។

ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យនឹង វត្ថុតាង យកមកប៉ុស្តិ៍ ដើម្បីសួរនាំរួចបញ្ជូន ជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង