ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ក្លិប ចូលរួមប្រកួតរាំ ជើងឯកជាតិឆ្នាំនេះ

192


ភ្នំពេញ៖សហព័ន្ធកីឡារាកម្ពុជា បានរៀបចំការប្រកួតជើងឯកជាតិ ពេញមួយរសៀល ថ្ងៃទី២វិច្ឆិកា ដោយមានការចូលរួម ពីសំណាក់លោកស្រីញ៉ែម មរកត ដែលជាប្រធានសហព័ន្ធ ។
មានក្លិបចំនួន៥ បានបញ្ជូនកីឡាករកីឡាការិនីរបស់ខ្លួន មកចូលរួមប្រកួតដែលក្នុងនោះ មានក្លិបចំប៉ីស ក្លិបNewTrendក្លិប ពន្លកថ្មី ក្លិបសាលាវ៉េឡាញន៍ទី១ និង ក្លិបសាលាវ៉េសឡាញន៍ទី២ ។
កីឡាករដែលចូលរួមមានចំនួន៩រូប និងកីឡាការិនី ចំនួនចំនួន២១រូប គ្រូបង្វឹកនិងប្រតិភូចំនួន៤រូប ។
វិញ្ញាសាដែលដាក់ឲ្យប្រកួត មានចំនួន២២ ដោយបែងចែកតាមប្រភេទអាយុ ដូចជាអាយុ
ក្រោម១២ឆ្នាំ អាយុក្រោម១៣ឆ្នាំ ដែលចែកចេញជាកម្រិតទី១ និងកម្រិតទី២ ព្រមទាំងវ័យយុវជន ដែលមានកម្រិតទី១ និងកម្រិតទី២ដែរ ។
សូមបញ្ជាក់ថា ក្នុងចំណោមវិញ្ញាសា ទាំង២២នោះ ចែកចេញជា៣ប្រភេទ ប្រភេទទី១ វិញ្ញា
សាឯកត្តជន (Solo Dance) ដែលមាន១២វិញ្ញាសា ដែលក្នុងនោះមានរាំចង្វាក់ Ramba ចង្វាក់Jive ចង្វាក់Paso Doble ចង្វាក់Samba និង ចង្វាក់ Cha Cha Cha ។
ប្រភេទទី២វិញ្ញាសារាំគូ ដែលមានចង្វាក់ Samba ចង្វាក់ Cha Cha Cha ចង្វាក់Ramba និងចង្វាក់ Paso Doble ។ សូមបញ្ជាក់ថា ប្រភេទទី២នេះ មានចំនួន៧វិញ្ញាសា ។ចំពោះប្រភេទទី៣
ដែលមាន៣វិញ្ញាសានោះ គឺជាវិញ្ញាសារាំគូCouple Dance ដែលមានការរាំគូកម្រិត A និងរាំគូ កម្រិត B ។
លោកស្រីញ៉ែម មរកត បានមានប្រសាសន៍ថា កីឡារាំពេលនេះ កំពុងតែទាក់ទាញចិត្ត យុវជន យុវនារីបានច្រើន ជាមួយគ្នានេះកីឡារាំ បានធ្វើសមាហរណកម្ម ទៅក្នុងតំបន់ ទ្វីប និង ពិភពលោក ។
កន្លងមកកីឡារាំកម្ពុជា ដណ្ដើមបានមេដាយពីកម្រិតទ្វីប តំបន់ និងពិភពលោកហើយ
ណោពេលខាងមុខនេះ កីឡារាំកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង