ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយកូនបាល់៖កីឡាករ៣រូប កីឡាការិនី៤រូបនឹងទៅស៊ីហ្គេម

90

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញឲ្យដឹងថាក្នុងព្រឹត្តិការណ៍ស៊ី

ហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននាខែក្រោយនេះសហព័ន្ធនឹងបញហជូនកីឡាករ៣រូប

និងកីឡាការិនី៤រូបទៅចូលរួមប្រកួត ។

កីឡាករចំនួន៣រូបនោះមានប៊ុន កេន្នីដែលជាកីឡាករឆ្នើមរបស់កម្ពុជានិងជាកូនខ្មែរ

កើតនៅប្រទេសបារាំងកីឡាករ ឩិ សារិទ្ធ និង កីឡាករឃ្លាំង ពន្លក ។ចំពោះកីឡាការិនីទាំ៤រូបវិញនោះមានកាអង់ដ្រេ ដារ៉ាវី ដែលជាកីឡាការិនីកូនកាត់ខ្មែរ បារាំង កីឡាការិនីគ្រូលីង ហ្គ្រាស អាន់នេហ្វ៊ី(Kruling Grace Anneefe) ជាកីឡាការិនីកូនកាត់ខ្មែរ អាមេរិក  កីឡាការិនី ស៊ុម ចិន្ដា និង កីឡាការិនីហូ ស្រីនុច ។

សូមបញ្ជាក់ថាកីឡាការិនីកាអង់ដ្រេ ដារ៉ាវីក្នុងឆ្នាំ២០១៨មានចំណាត់ថ្នាក់ពិភពលោក

វិញ្ញាសាឯកត្តជនលេខ៧៧៩ និងចំណាត់ថ្នាក់វិញ្ញាសាវាយគូលេខ៥៨៩ ។កីឡាការិនីរូបនេះ

ធ្លាប់ប្រជែងបានមេដាយសំរិទ្ធពីស៊ីហ្គេម ។ចំពោះកីឡាករប៊ុន កេន្នីវិញក៏ជាកីឡាករឆ្នើមធ្លាប់

​រកបានមេដាយសំរិទ្ធពីស៊ីហ្គេមដែរ ។

លោកជាពៅដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថាសម្រាប់កីឡាករនឹងប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសាវាយគូ និង វិញ្ញាសាវាយគូ

ចម្រុះ បុរស នារី ។

សម្រាប់កីឡាការិនីទាំង៤រូបក៏ប្រកួតលើវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសា២នាក់ទល់២

​នាក់ និង វិញ្ញាសាវាយគូចម្រុះបុរស នារីដែរ ។

ពេលដែលសួរថាតើកម្ពុជាសង្ឃឹមថានឹងរកបានមេដាយឬទេនោះលោកជា ពៅបាន

និយាយថាយើងក៏ហាត់គេក៏ហាត់តែយើងត្រូវតែមានការតាំងចិត្ត និងមានជំនឿចិត្តលើខ្លួន

​ឯងនៅពេលប្រកួត ៕

 

អត្ថបទដែលជាប់ទាក់ទង