ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ប្រជុំដាក់ផែនការ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ពេលបុណ្យ​អុំ​ទូក​បីថ្ងៃ​និង បញ្ហាសំរាម

67

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពី គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាល លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះ និងជំនាញជុំវិញខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំង ៥ និងនាយបុស្ដ៍នគរបាលសង្កាត់ទាំង ៥ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដោយសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នាព្រឹកមិញនេះ គឺផ្ដោតសំខាន់ទៅលើការងារ រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាសំរាម និងដាក់គោលដៅធំៗចំនួន៣គោលដៅ ដើម្បីជួយសម្របសម្រួល ដល់បងប្អូនប្រជាជន ពេលពួកគាត់មកពីបណ្ដាខេត្តនានា មកដើរលេងកម្សាន្តមើលការប្រគំតន្រ្តី និងអុំទូក នាឱកាសពិធីបុណ្យអុំទូកនៅភ្នំពេញ ដែលមានរយៈពេលបីថ្ងៃ គឺនាថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ដូចនេះសូមកម្លាំងទាំងអស់ ពង្រឹងការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានប្រជុំបែងចែកដាក់ផែនការ រួចហើយនោះរហូតដល់ថ្ងៃចប់ពិធី៕

អត្ថបទដែលជាប់ទាក់ទង