ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​អស់​ល័​ក្ខ​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំពេញ​ មក​លូក​ហោប៉ៅ​នៅ​កន្លែង​អុំទូក​ មាត់​ស្ទឹង​សៀមរាប​ ត្រូវ​នគរបាល​ឃាត់ខ្លួន​

44

សៀមរាបលោកវរសេនីយ៍ឯកហង្សសូផាតភីរម្យនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងនៅរសៀលថ្ងៃទី១១នេះថាស្ត្រីម្នាក់ជិះឡានក្រុងពីភ្នំពេញដើម្បីលូកហោប៉ៅភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅកន្លែងអុំទូកមាត់ស្ទឹងសៀមរាបត្រូវនគរបាលឃាត់ខ្លួនបានខណៈកំពុងធ្វើសកម្មភាព

លោកនាយការិយាល័យបន្តថាជនសង្ស័យម្នាក់ឈ្មោះគង់ស្រីយ៉ាភេទស្រីអាយុ៣០ឆ្នាំទីលំនៅភូមិបឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញក្រុងភ្នំពេញនៅវេលាម៉ោង០៤និង២០នាទីទៀបភ្លឺថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩ឈ្មោះគង់ស្រីយ៉ាភេទស្រីបានជិះរថយន្ដក្រុងពីក្រុងភ្នំពេញមកកាន់ខេត្តសៀមរាបក្នុងគោលបំណងមកលេងបុណ្យអុំទូកនឹងធ្វើសកម្មភាពលូកហោរប៉ៅនៅកន្លែងអុំទូកតាមដងស្ទឹងសៀមរាបលុះដល់វេលាម៉ោង១៧និង១០នាទីថ្ងៃខែឆ្នាំដដែលឈ្មោះគង់ស្រីយ៉ាបានមកដល់ខេត្តសៀមរាបហើយដើរចូលទៅក្នុងកន្លែងតាំងពិព៌នៅសួនព្រះអង្គចេកព្រះអង្គចមលុះដល់វេលាម៉ោង១៩និង៤០នាទីឈ្មោះគង់ស្រីយ៉ាបានធ្វើសកម្មភាពរ៉ួកាបូបស្ពាយរបស់ស្ដ្រីម្នាក់តែមិនបានសម្រេចត្រូវកម្លាំងនគរបាលជំនាញឃើញទាន់ឃាត់ខ្លួនឈ្មោះគង់ស្រីយ៉ាយកមកសាកសួរ

ក្រោយពីសាកសួរឈ្មោះគង់ស្រីយ៉ាបានឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើពិតប្រាកដមែន

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់

អត្ថបទដែលជាប់ទាក់ទង