ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពពេលព្រឹកនៃពិធីបុណ្យអុំទូកថ្ងៃទី៣

82

 

នៅពេលនេះ អាកាសធាតុនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជានៅតាមបណ្ដោយតាមមាត់ទន្លេ​ត្រជាក់ល្អ ដែលអំណោយផលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលកំពុងចូលមកកម្សាន្តជាបន្តបន្ទាប់ ដើម្បីទស្សនាការប្រណាំងទូក ក៏ដូចជាការទស្សនា នូវការតាំងពិពរណ៌ផ្សេងៗ។

ជាធម្មតាពេលវេលាដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចូលមកទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជាតាមបណ្ដោយដងទន្លេ និងតាមស្តង់ពិពរណ៌ផ្សេងៗ គឺចាប់ពីពេលរសៀលដែលមានអាកាសធាតុត្រជាក់។

សូមអរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែលបានផ្តល់នូវការមើលថែរសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង