ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយ

41

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងសារតាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះថាសុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សម្តេចបានថ្លែងថាព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ទន្ទឹមនឹងនេះដែរបងប្អូនប្រជាពលរដ្ឋកូនក្មួយយុវជននិងភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាពក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង។គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់។

ខ្ញុំសូមអរគុណដល់សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។ខ្ញុំក៏សូមអរគុណដល់ក្រសួងមន្ទីរនិងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការសមាគមភ្នាក់ងារក្រុមគ្រូពេទ្យសិល្បៈករសិល្បៈការិនីវិទ្យុនិងទូរទស្សន៍ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។

សូមជូនពរអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាកូនក្មួយយុវជននិងកូនក្មួយកម្មករកម្មការនីមានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅដ្ធាននិងកន្លែងធ្វើការរៀងៗខ្លួនរបស់កូនក្មួយទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង