ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ​គ្រ​ប់គ្នា ពេ​ល​ត្រឡប់ទៅកាន់ភូមិស្រុកវិ​ញ សូមឱ្យបន្តការពារស​ន្តិ​ភាព ដើម្បីបន្តការអ​ភិ​វឌ្ឍ

41

 

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង​ទេស​ចរ​ណ៍ និងជាអគ្គលេខាធិការគ​ណៈ​កម្មាធិ​ការ​ជាតិអូ​ឡាំពិក​កម្ពុ​ជា បានប្រកាសផ្ដាំផ្ញើដល់ក្រុ​មកីឡាករទាំ​ងអស់ ដែលបានចូលរួមក្នុងព្រះរាជ​ពិ​ធីបុ​ណ្យអុំ​ទូ​ក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកថា នៅពេ​ល​ត្រឡប់ទៅកាន់ភូមិស្រុកវិ​ញ សូមចូលរួមថែរក្សាការ​ពា​​រ​​សន្តិ​​ភា​ព​ប​ន្តទៀត ដើម្បីបន្តការអភិវឌ្ឍក្នុងប្រទេ​ស​ និងមានឱកាសមកចូលរួម​ប្រ​ណាំង​ទូកនៅ​ឆ្នាំក្រោយៗ​ទៀ​ត។

ការថ្លែងបែបនេះរបស់លោក ​វ៉ា​ត់ ចំរើន ត្រូវបានធ្វើឡើងនាឱកាសលោ​ក​ចូលរួ​មសំណេះ​សំណាល​ និងថ្លែងអំណរគុ​ណ​ដល់​ក្រុម​កីឡាករចំ​ណុះទូ​កទាំ​ង៣
មកពីស្រុកបារាយ​ណ៍ ខេត្តកំពង់ធំ (ទូកងចំនួន២ និងទូកចែវចំនួ​ន​១) ក្នុងនាមតំណាងលោក ​ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ​ណ៍​ នារាត្រីថ្ងៃ១២ ខែ​វិ​ច្ឆិកា។

នាឱកាសនោះ លោក វ៉ាត់ ចំរើន បានថ្លែងថា យើងទាំងអស់គ្នាឃើញ​ភា​ពរុង​រឿងនៅ​នឹ​ងភ្នែក យើងកំពុងកសាងវប្បធ​ម៌​ខ្មែរ​ស្រឡាញ់ខ្មែរ ស្រឡាញ់ជាតិ សាសនា ព្រះ​មហាក្សត្រ។ ការស្រឡាញ់គ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក លើក​ទឹកចិ​ត្តគ្នាទៅ​វិញ​ទៅម​ក គឺជាពេលវេលាដែលយើងក​សា​ងសង្គ​ម​យើង​ ឱ្យរីកចម្រើនទៅថ្ងៃមុខ​ ​ដូច្នេះសូមចូលរួមរក្សា​ស​ន្តិភាព ដើម្បីបន្តការរីកចម្រើ​ន​។

លោកថា ចាញ់​និង​ឈ្នះមិនមែនជាទីបញ្ចប់​នៃ​ការ​ប្រឡង​នោះទេ វាគ្រាន់ជាការវាស់ស្ទ​ង់​នូវស​មត្ថភា​ព​កីឡា​ ហើយគ្មានអ្វីប្រសើរ​ជា​ងការ​វាស់ស្ទ​ង់នោះទេ។ ការចូលរួមសំខាន់ជាងការប្រ​កួ​តប្រ​ជែ​ង។ ស្មារតីកីឡា គេជួយគាំទ្រទាំងអ្នកចាញ់ ​និ​ងអ្ន​កឈ្នះ​ ដែលគេហៅស្មារតីដែលលេងដោយយុត្តិ​ធ​ម៌ ​(Fair Play)។

លោក វ៉ា​ត់ ចំរើន បានបន្ថែមទៀតថា ការខិតខំរបស់ប្រ​ជា​ពល​រដ្ឋ និងកីឡាករគ្រ​ប់​គ្នា គឺបានបង្ហាញនូវសុឆន្ទៈ​នៃ​ការ​ស្រឡាញ់ ការចូលចិត្ត និងបានបង្ហា​ញ​ពីការ​ខិត​ខំប្រឹងប្រែ​ង​ដែរ ហើយអ្វីដែលកើតឡើង​ក្នុ​ងរ​យៈពេល​៣ថ្ងៃ​នេះ ​បានបន្សល់ទុកនូវអ​នុ​ស្សាវរី​យ៍​នៃការ​សាម​គ្គីភាព នៃការធ្វើការរួ​ម​គ្នា នៃការចេះពីរបៀបធ្វើកា​រ​ជាក្រុ​ម (Team Work Spirit)។

លោកបានដាស់តឿនដែរ​ថា ​គូប្រកួតណាក៏មិ​ន​ចង់​ចា​ញ់ដែរ តែក៏មិនត្រូវលោ​ភ​លន់ច​ង់ឈ្នះដោ​យអ​សីលធ​ម៌​ដែរ ដែលនាំឱ្យបាត់សេចក្ដី​ថ្លៃ​ថ្នូរ និងបរិយាកាស​ល្អ​ក្នុង​ព្រះរា​ជពិ​ធី​បុណ្យ៕

អត្ថបទដែលជាប់ទាក់ទង