ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគ្រប់គ្រងសំរាមនិងសំណល់ផ្សេងៗ សំរាប់រយះពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះមានលក្ខណៈល្អប្រសើរដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន

621

ភ្នំពេញ៖ផ្តើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋនិងមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ធ្វើឲ្យការគ្រប់គ្រងសំរាមនិងបរិស្ថានក្នុងឧិកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះទទួលបានលទ្ធផលល្អប្រសើរសំរាប់រយះពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

    លោកហួតហៃអភិបាលរងរាជធានីភ្នំពេញក្នុងឧិកាសប្រារព្វពិធីអបអរសាទរទិវាអនាម័យនិងបរិស្ថានជាតិ២៣វិច្ឆិកាដែលបានធ្វើឡើងនៅមុខវត្តបទុមវតីនាព្រឹកថ្ងៃទី១៣វិច្ឆិកានេះបានវាយតំលៃថា  បុណ្យអុំទូកឆ្នាំនេះយើងគ្រប់គ្រងសំរាមនិងសំណល់ផ្សេងៗបានល្អដោយសារមានការចូលរួមនិងការយល់ដឹងពីប្រជាពលរដ្ឋក៏ដូចជាការចូលរួមពីផ្នែកពាក់ពន្ធ័ ក្នុងនោះមានយុវជនស្មគ្រ័ចិត្ត,សហភាពសហពន្ធ័យុវជនកម្ពុជា,អាជ្ញាធរដែនដី និងមានការឃោសនាផ្សព្វផ្សាយជាប្រចាំរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបង្កើនការយល់ដឹងពីផលប៉ះពាល់បរិស្ថាននិងសោភណ្ឌភាពទីក្រុងដោយសារសំរាម។ជាមួយគ្នានេះដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញមានការរៀបចំផែនការច្បាស់លាស់លើការកែលំអរសោភណ្ឌភាពទីក្រុងហេដ្ឋារចនាសម្ពន្ធ័ជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកដ៏ច្រើនកុះករនៅមុខព្រះបរមរាជវាំងនិងដើរលេងកំសាន្តតាមរមណីដ្ឋាននានាបានសប្បាយរីករាយដោយមិនមានការព្រួយបារម្មណ៏និងរីករាយក្នុងសុខសន្តិភាព។

   លោកហួតហៃថ្លែងថាដើម្បីធានាបាននូវគុណភាពបរិស្ថានសោភណ្ឌភាពទីក្រុងនិងសុខភាពសាធារណៈយើងចាំបាច់ត្រូវយកចិត្តទុកដាក់លើកកំពស់គ្រប់គ្រងសំណល់រឹងសំរាមឲ្យបានត្រឹមត្រូវដោយត្រូវចេះវេចខ្ចប់និងញែក

សំរាមទៅតាមប្រភេទដូចជាសំណល់អាចកែឆ្នៃបាន,សំណល់សរីរាង្គសំណល់ផ្ទុកសារធាតុគ្រោះថ្នាក់និងសំណល់ផ្សេងៗដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យមានតំលៃសេដ្ឋកិច្ចនិងកាត់បន្ថយបរិមាណកាកសំណល់នៅតាមទីលានចាក់សំរាម។ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកាមានគោលបំណងចលនាឲ្យប្រជាពលរដ្ឋព្រះសង្ឃ, កងកំលាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សិស្សនិសិ្សតគ្រប់ភូមិសិក្សាឪ្យចូលរួមធ្វើអនាម័យកែលំអរសោភណ្ឌភាពទីក្រុងទីប្រជុំជនជនបទភូមិដ្ឋានវត្តអារាមសាលារៀនមន្ទីរពេទ្យរោងចក្រសហគ្រាសទីផ្សារសំដៅរួមចំណែកកសាងសង្គមកម្ពុជាឲ្យិមានបរិស្ថានល្អស្អាតនិងមានភាពស្រស់បំព្រង។ការធ្វើអនាម័យនេះត្រូវបានបែងចែកជា៩គោលដៅដើររើសសំរាមតាមដងផ្លូវ,តាមសួនច្បារទីសាធារណៈដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យ ចូលរួមលើកកំពស់សោភណ្ឌភាពអនាម័យបរិស្ថានទីក្រុងឲ្យកាន់តែប្រសើរឡើង៕

 

អត្ថបទដែលជាប់ទាក់ទង