ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កឹម សុខា ជួបលោកទូត ហ្វាំងឡង់ និងបែលហ្សិក

45

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា នេះ លោក កឹម សុខា បានទទួលជួបលោក Philippe Kridelka ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរាជាណាចក្របែលហ្សិក (Belgium) និង លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វាំងឡង់ (Finland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ដែលទទួលបន្ទុករាជាណាចក្រថៃឡង់ដ៏ ព្រះរាជាណាចក្រកម្ពុជា និង ម៉ីយ៉ាន់ម៉ា។

ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតតំណាងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលក៏ជាសមាជិកសហភាពអឺរ៉ុប បានសម្តែងការគួរសម ជម្រាបសួរសុខទុក្ខ និងសំណេះសំណាយជាយមួយឯកឧត្តម កឹម សុខា ដើម្បីផ្លាស់ប្តូរយោបល់គ្នាអ្វីដែលមានសារសំខាន់ និងប្រយោជន៍ដល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរ។

ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ បានសម្តែងការកោតសរសើរចំពោះលោក កឹម សុខា អំពីភាពជាគំរូរបស់លោក ក្នុងការតស៊ូដោយអត់ធ្មត់ អហិង្សា និងសន្តិវិធី។

ខ្ញុំនៅចាំយ៉ាងច្បាស់អំពីបំណងប្រាថ្នាធំពីររបស់លោក កឹម សុខា ក្នុងជីវភាពនយោបាយរបស់លោក គឺ ១) ចង់ឲ្យពលរដ្ឋខ្មែរ មានជីវភាពរស់នៅល្អប្រសើរ រស់នៅដោយថ្លៃថ្នូរនិងកិត្តិយស និង ២) ចង់ឲ្យមានការគោរព និងការពារសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង