ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាចាស់នន់ ជំនិតតស៊ូជាមួយ អ្នកប្រដាល់ជនជាតិអាមេរិក

75


ភ្នំពេញ៖អ្នកប្រដាល់ជើងចាស់កម្ពុជានន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់
ជនជាតិអាមេរិកហាត់នៅស្រុកថៃលើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៤វិច្ឆិកា ។
នេះជាឩិកាសបានប្រកួតជាមួយអ្នកប្រដាល់បរទេសដ៏កម្ររបស់អ្នកប្រដាល់កម្ពុជារូបនេះ ។កាលពីជាង១០ឆ្នាំ
មុនជំនិតជាអ្នកលេងកណ្ដាប់ដៃមួយរូបដែលមិនស្រួលបង្ក្រាបនោះឡើយតែពេលនេះគេមានវ័យច្រើនហើយៗគេក៏មិនសូវ
មានឩិកាសបានប្រកួតដែរ ។
ចំពោះអ្នកប្រដាល់អាមេរិកដែលត្រូវប្រកួតជាមួយជំនិតនោះឈ្មោះអ៊ែន ថូម៉ាស់(Ian Thomas) ។អ្នកប្រដាល់ជនជាតិ
អាមេរិករូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយហើយសមត្ថភាពគេប៉ុណ្ណាៗនោះក៏មិនមាននរណាដឹងដែរ ។បើតាមការ
ឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាអ្នកប្រដាល់អាមេរិករូបនេះមានកណ្ដាប់ដៃល្អ និង ធ្ងន់ ។បើកណ្ដាប់ដៃល្អនោះគេពិតជាជួបជា
មួយជំនិតដែលល្អដៃដែរហើយ ។
អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦២ដង ចាញ់១៦ដង និងស្មើពិន្តុ២ដង ។ចំពោះអ្នក
ប្រដាល់អាមេរិកវិញនោះមានប្រវត្តិប្រកួតចំនួន២៩ដង ឈ្នះ២១ដង និងចាញ់៨ដង ។នរណាឈ្នះ ?
ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកាំឡៃ យុគ(Kamlay Yuk)ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ម៉ន សាម៉េតជាម្ចាស់ខ្សែក្រវាត់៤សម័យកាលក្នុងខណៈដែលកាំឡៃ យុគក៏ជាម្ចាស់ខ្សែក្រវាត់៣ជំនាន់របស់ថៃដែរ
ហើយនរណាក៏ជឿថានេះជាជំនួបដ៏អស្ចារ្យមួយ ។ពួកគេមានផ្លែវ៉ៃល្អដូចគ្នាតែសាម៉េតចូលចិត្តវាយបន្ថែមលើគូប្រកួតរីឯ
កម្លាំងវិញកាំឡៃ យុគរឹងជាង ។
សាម៉េតមានប្រវត្តិប្រកួតចំនួន១៤៧ដង ឈ្នះ១០៩ដង ចាញ់៣២ដង និងស្មើពិន្ទុ៦ដង ។ចំពោះកាំឡៃ យុគវិញគេ
មានប្រវត្តិចំនួន៩២ដង ឈ្នះ៧៤ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះនរណា
ចាញ់ក៏ត្រូវតែទ្រមខ្លួនដូចគ្នាហើយ ។
ចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឃូម សេន(Khum Sen)ដោយ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នាគ្រាន់តែសំអាតជាអ្នកប្រដាល់ដែលចូលចិតកតប្រើ
កែងវាយទៅលើគូប្រកួតតែកែងរបស់គេវ៉ៃចេញរបៀបផ្សងព្រេងប៉ុណ្ណោះ ។ចំពោះឃូម សេនវិញកណ្ដាប់ដៃ និង ស្នៀតទាត់
របស់ល្អណាស់ ។
ឃូម សេនមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង ចាញ់១២ដង ចំពោះចាន់ សំអាតមានប្រវត្តិប្រកួតចំនួន៨៥
ដង ឈ្នះ៦៣ដង ចាញ់១៩ដង និងស្មើពិន្តុ២ដង ។ចាន់ សំងាតអាចយកឈ្នះឃូម សេន បានឬទេ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះសៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយជ័យ ស៊ីណេតក្លិប
ឃ្លាំងមឿងកីឡាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ឡុង សុខលីមក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយផុន សុខវិបុលក្លិបតាព្រហ្ម
មានជ័យក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង