ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអូស្រ្តាលី រួមគ្នា ទប់​ស្កាត់ អំពើកេងប្រវ័ញ្ចផ្លូ​វ​ភេទលើ​​កុ​មារ តាមប្រព័ន្ធអ៊ីនធឺណិត​ ​​និងប្រ​ព័ន្ធប​ណ្តាញស​ង្គម​

162


ភ្នំពេញ៖ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក​វិ​ទ្យា បា​នស្នើសុំដល់ស្ថានទូតអូស្ត្រាលី ​ប​ន្តជួយ​ជ្រោម​ជ្រែង លើការផ្តល់ជំនួយជាឧប​ក​រណ៍ បច្ចេកទេ​ស ក៏ដូចជា ការបណ្តុះបណ្តាលដល់មន្ត្រីជំ​នា​ញ ក្នុងការបង្កា​រ​ទប់​ស្កាត់ អំពើកេងប្រវ័ញ្ចផ្លូ​វ​ភេទលើ​កុមារ តាមប្រព័ន្ធអ៊ីនធឺណិត​ ​និងប្រព័ន្ធបណ្តាញសង្គម​ ​។

នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេ​ក​វិទ្យា នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក​ ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំ​ង​បទល្មើ​សបច្ចេ​កវិទ្យា បានអនុញ្ញាតមន្ត្រីតំណាងស្ថា​នទូត​អូស្រ្តា​លី ប្រចាំប្រទេសកម្ពុជា ចំ​នួន​៤រូប គឺលោកស្រី Rebecca Goddard លោកស្រី Danielle Gardiner លោកស្រី Jennifer Burke និងលោក សិលា សារុំ ចូលជួបពិភាក្សាការងា​រ​ ដោយផ្តោតសំខាន់លើប្រធានបទស្តីពី ​ស​កម្មភា​ពប​ង្ការទ​ប់ស្កា​ត់ អំពើកេងប្រវ័ញ្ចផ្លូវភេទលើ​កុ​មារ​ តាមប្រព័ន្ធអ៊ីន​ធឺ​ណិត និងប្រព័ន្ធបណ្តាញសង្គម​ ​។

ភាគីមន្ត្រីតំណាងស្ថានទូតអូ​ស្រ្តា​លី មានគោលបំណងស្វែ​ង​យល់ ឲ្យកាន់តែច្បាស់អំពី​ស្ថា​នភា​ពទូទៅ នៃកិច្ចដំណើរកា​រ​អនុ​វត្តការងារ របស់នាយកដ្ឋាន​ប្រ​ឆាំងបទ​ល្មើស​បច្ចេក​វិទ្យា ក្នុងការឆ្លើយតបនឹងការប្រ​យុ​ទ្ធ​ប្រឆាំង អំពើកេងប្រវ័ញ្ចផ្លូវ​ភេ​ទ លើកុមារតាមប្រព័ន្ធអ៊ីន​ធឺ​ណិត​ ដើម្បីទទួលបានទិ​ន្ន​ន័យ​មូល​ដ្ឋាន សម្រាប់ការរៀបចំកិ​ច្ច​ប្រជុំថ្នា​ក់តំ​បន់​ស្តីអំពី “ការវិវឌ្ឍន៍ វិធីសាស្ត្រដោះស្រាយ ​ដើ​ម្បីឆ្លើយ​តប​ចំពោះ​ការទ​ប់ស្កា​ត់ អំពើកេងប្រវ័ញ្ចកុមារតាម​ប្រ​ព័ន្ធអ៊ី​នធឺ​ណិត​” ដែលនឹងប្រារព្ធធ្វើ​ឡើង នៅព្រះរាជាណា​ច​ក្រក​ម្ពុជា នាឆ្នាំ២០២០ ខាងមុខនេះ ។

លោក ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ​ទោះបីជានាយកដ្ឋានប្រឆាំងបទ​ល្មើ​សបច្ចេ​ក​វិទ្យា ទើបបាន​ប​ង្កើត​ថ្មី មានបទពិសោ​ធន៍​តិចតួ​ច ពាក់ព័ន្ធនឹងបទល្មើស​ខា​ង​លើ ក៏ដោយ ក៏នាយ​កដ្ឋាន មានរចនា​សម្ព័ន្ធជាការិ​យាល័​យជំ​នាញ ដែលមានការយកចិត្តទុ​ក​ដាក់​ ពិនិត្យទៅលើខ្លឹមសារលើប្រព័ន្ធអ៊ីនធឺណិ​ត ក៏ដូចជាក្នុងបណ្តាញស​ង្គ​ម ជាពិសេសបណ្តាញសង្គម​ហ្វេ​សប៊ុក​ ហើយក្នុ​ង​ករ​ណីដែ​លរ​ក​ឃើញថា ខ្លឹមសារ​ទាំងនោះ ល្មើសទៅ​ច្បាប់​ នៃព្រះរាជា​ណាច​ក្រកម្ពុ​ជា នាយកដ្ឋាន​ នឹ​ងស្នើសុំសេចក្តីសម្រេ​ច​ពី​ថ្នាក់​ដឹ​កនាំ នៃអគ្គ​ស្នងកា​រន​គរបា​លជា​តិ​ ដើម្បីដោះស្រាយបញ្ហា​ទាំ​ងអ​ស់នោះ។ លើសពីនេះទៅទៀត​ លោ​កឧត្តមសេនីយ៍ឯក បានបង្ហាញអំពីលទ្ធផល​ ​ការងា​រដែ​លស​ម្រេចបា​ន ដែលជាកិច្ចសហការជាមួ​យ​ស្ថាប័​នផ្សេង​ៗ មានដូចជា កិច្ចសហការកោសល្យ​វិច័​យឧប​ករ​ណ៍អេ​ឡិកត្រូនិក ដែលទទួលបានពីនាយកដ្ឋាន​ប្រ​ឆាំង​ការជួ​ញដូរ និងការ​ពារអ​នី​តិជ​ន ក៏ដូចជាបណ្តា​ស្ន​ងការរា​ជ​ធានី-ខេត្តផ្សេងៗ ដែលមានបទល្មើសខា​ង​លើនេះ បានកើត​ឡើង​។

ទោះបីជាយ៉ាងណាក៏ដោយ លោក​ឧត្តមសេនីយ៍ឯ​ក បានសម្តែងនូវក្តីបា​រ​ម្ភ ដោយលោកបានប​ញ្ជា​ក់ថា​ ថ្នាក់ដឹកនាំអ​គ្គ​ស្នងកា​រន​គ​រ​បាល​ជា​តិ មានការព្រួយបារម្ភចំ​ពោះ​ការវិ​វឌ្ឍន៍​​យ៉ាងឆាប់​រហ័​ស របស់បច្ចេក​វិ​ទ្យាអ៊ីនធឺ​ណិត ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​អាច​នឹង​ជះ​ឥទ្ធិព​លអវិ​ជ្ជ​មាន ដល់កុមា​រតូ​ចៗ ពីព្រោះ​ថាប​ចុប្បន្ន​ ឪ​ពុកម្តាយភាគ​ច្រើ​ន ​ផ្តល់ឱកាសឲ្យកូនតូចរប​ស់​ខ្លួ​ន ប្រើប្រាស់ទូ​រស័ព្ទ​ដៃ​ ដែលមា​នក​ម្ម​វិធី ចូលទៅប្រើប្រាស់អ៊ីន​ធឺ​ណិ​ត និងកម្មវិធីបណ្តាញ​ស​ង្គម​ផ្សេង​ៗ ហើយ​ភាគ​ច្រើន ការប្រើប្រាស់នោះពុំ​មា​នសុវ​ត្ថិ​ភាព ដោយសារតែពួក​គាត់ ខ្វះនូវ​ចំណេះ​ដឹង​នៃការប្រើ​ប្រាស់​ ដែលអាចនាំឲ្យក្លាយ​ខ្លួ​នទៅ​ជាជ​ន​រងគ្រោះ នៃអំពើកេងប្រវ័ញ្ចផ្លូវភេទ​នេះ​តែ​ម្តង​។

ឆ្លៀតក្នុងឱ​កា​សនេះ​ដែ​រ​ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បាន​ស្នើ​សុំដល់​ស្ថាន​ទូតអូស្ត្រា​លី​ បន្តជួយជ្រោមជ្រែ​ង​ លើការផ្តល់ជំនួយជា​ឧ​បក​រណ៍ប​ច្ចេ​កទេស ក៏ដូចជាការបណ្តុះបណ្តាល​ដ​ល់ម​ន្ត្រីជំនា​ញ ដោយផ្អែកលើ​ប​ទពិសោ​ធន៍ជា​ក់​ស្តែង ដែលមន្ត្រីនគរបាលអូ​ស្ត្រា​លីជួបប្រទះ និងដោះស្រា​យក​ន្លង​មក។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណដល់​តំ​ណាង​ស្ថានទូ​តអូ​ស្រ្តាលីប្រចាំក​ម្ពុ​ជា ជាពិសេសមន្ត្រី​ន​គរ​បាលអូ​ស្ត្រា​លី ដែលតែងតែសហ​កា​រ​ល្អ ជាមិត្តល្អ​ ក្នុងចែករំលែកប​ទ​ពិ​សោធ​ន៍ ចំណេះដឹង ដល់មន្ត្រី​ន​គរបា​លជា​តិក​ម្ពុ​ជា៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង