ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជួញដូរគ្រឿងញៀននៅច្បារអំពៅ ៖ប៉ូលិសចាប់បានតែអ្នកទិញថ្នាំញៀមកប្រើប្រាស់…ចំណែកអ្នកលក់រត់បាត់…???

57

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចកំពុងល្បាត បានឃើញធ្វើការចាប់ឃាត់ខ្លួន ខណៈដែលទៅទិញថ្នាំញៀនមកប្រើប្រាស់ ដកហូតបានថ្នាំញៀន១៤ កញ្ចប់ និង១៨គ្រាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ចំណុចខ្ទមចាស់ទុកចោល ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ការងារចុះបង្រ្កាបនេះដឹកនាំដោយលោកឡូ ភារម្យអធិការរងប៉ូលិសខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានក្រាមពណ៌សថ្លា ១៤ កញ្ចប់ថង់តូច និងថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ១៨ គ្រាប់។ ចំណែកជនសង្ស័យជាអ្នកលក់ថ្នាំញៀន បានរត់បាត់ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង