ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការប៉ូលិសស្រុកកៀនស្វាយដឹកនាំ កម្លាំងចម្រុះចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាជននាថ្ងៃចុងសប្ដាហ៍

54

កណ្ដាល៖កាលពីព្រឹកថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩នេះលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្តស្រុកកៀនស្វាយខេត្តកណ្ដាលដែលមាន៨ឃុំដើម្បីពង្រឹងលើការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់អោយបានល្អប្រសើរស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ជានិច្ចកាលអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយតែងតែបើកកិច្ចប្រជុំគឺផ្ដោតសំខាន់ទៅលើការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បញ្ហាចុះបង្រ្កាប់គ្រឿងញៀនអោយដល់ឫសគល់និងដាក់គោលដៅក្នុងមូលដ្ឋានចុះត្រួតពិនិត្យអវុធជាតិផ្ទុះ ត្រួតពិនិត្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក វាស់ជាតិអាកុល និង ចុះល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកក្នុងមូលដ្ឋានដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព ដោយរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាជនរស់នៅប្រកបដោយភាពកក់ក្ដៅហើយការងារនេះក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបន្តធ្វើជាប្រចាំទាំងយប់ទាំងថ្ងៃអោយដូចភ្លៀងរលឹមជាពិសេសនាថ្ងៃចុងសប្ដាហ៍ពោលគឺថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃមន្រ្តីរាជការនិងបុគ្គលឹក ,កម្មករ, កម្មការិនីតាមរោងចក្រសហគ្រាស,ក្រុមហ៊ុនឯកជននានាគាត់ឈប់សម្រាកពីការងារត្រូវដើរលេងកម្សាន្តនៅកន្លែងកម្សាន្តនានាជាលក្ខណះក្រុមក្រួសារឬដើរផ្សារ។តែក្នុងនាមកម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋានមិនបានសម្រាកនោះទេដោយបន្តចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានទប់ស្កាត់រាល់បទល្មើលរក្សាការពារសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាជនបានល្អប្រសើរតួយ៉ាងដូចនៅថ្ងៃចុងសប្ដាហ៍នេះជាដើម។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាតួរយ៉ាងដូចនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩នេះកម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ និង កម្លាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍ដោយបញ្ចេញកម្លាំងទាំងអស់គឺចុះល្បាតនៅតាមដងផ្លូវសំខាន់ៗពោលគឺនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយនិងផ្លូវលេខ១១០ព្រុំប្រទល់រវាងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនិងភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលព្រមទាំងតាមដងផ្លូវនានានៅក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និង រៀបចំសណ្ដាប់ធ្នាប់សាធារណះពិសេសនៅកន្លែងអាជីវករលក់ដូរអីវ៉ាន់និងប្រជាជនដាក់លក់ដូរគ្រឿងបរិភោគ ឧបភោគនៅតាមចិញ្ចើមផ្លូវនាមុខផ្ទះពួកគាត់និមួយៗនាទីប្រជុំជននៅជិតសាលាស្រុកនិងអធិការផងដែរបានល្អប្រសើរជូនដល់បងប្អូនប្រជាជនពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តស្រុកកៀនស្វាយដោយចេញ ចូលមករាជធានីភ្នំពេញនិងមកផ្សារគគីរនិងទៅលេងកម្សាន្តតំបន់ទេសចរណ៍វត្តកៀនស្វាយក្រៅនិងកន្លែងផ្សេងៗជាច្រើនឯទៀតផងដែរ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងអោយដឹងទៀតថាកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយទាំងអស់ក្រោមការដឹកនាំដោយរូបខ្ញុំផ្ទាល់គឺព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដោយជំរុញដល់កម្លាំងសមត្ថកិច្ចទាំងអស់ដោយបង្កើនការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងពិសេសនាថ្ងៃចុងសប្ដាហ៍ដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាជនពេលពួកគាត់ទៅលេងតាមខេត្តនាស្រុកកំណើតគាត់និងពេលត្រឡប់មកពីបណ្ដាខេត្តនានាវិញសំដៅចូលមករាជធានីភ្នំពេញដោយឆ្លងកាត់មូលដ្ឋានស្រុកកៀនស្វាយមកបម្រើការងារនៅភ្នំពេញ។ដូចនេះសូមអោយកម្លាំងសមត្ថកិច្ចប៉ូលិសទាំងអស់ពិសេសលោកអធិការរងតាមផែនផ្នែកនិមួយៗនិងលោកប្រធានផ្នែក អនុផ្នែក លោកមេប៉ុស្ដិ៍ និង អនុប៉ុស្ដិ៍នៅតាមបណ្ដាប៉ុស្ដិ៍និមួយៗត្រូវពង្រឹងលើការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលបានប្រជុំបែងចែកដាក់ផែនការរួចហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង