ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ១ម៉ែត្រប្រវែងជាង១០០០ម៉ែត្រ ចាប់ពីផ្លូវ៣៧១ដល់ផ្លូវលូ៥ សង្លាត់ស្ទឹងមានជ័យទី២

100
ភ្នំពេញ៖ ដើម្បីកាត់បន្ថយអោយបាននូវការលិចលង់រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយរកអស់គ្រប់មធ្យោបាយក្នុងការធ្វើយ៉ាងណាអាច
រំដោះទឹកចេញពីក្រុងបាន ក្នុងនោះមានទាំងការស្តារលូ ស្តាប្រឡាយ ការស្ថាបនាលូថ្មីដែលមានទំហំធំជាងមុន រួមនឹងការកសាងនូវស្ថានីយបូមទឹកថ្មីជាច្រើនកន្លែងផងដែរ។

ជាក់ស្តែងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដាក់លូទំហំ១ម៉ែត្រប្រវែងជាង១០០០ម៉ែត្រ ចាប់ពីផ្លូវ៣៧១ដល់ផ្លូវលូ៥ សង្លាត់ស្ទឹងមានជ័យទី២

មន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងផែនការដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិទ្រា៤ នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១ម៉ែត្រ ប្រវែង ១០៨០ម៉ែត្រ ដោយចាប់ពីផ្លូវលេខ ៣៧១ ដល់ផ្លូវលូ ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

  គួរបញ្ជាក់ដែរថា កន្លងមកនេះក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។

តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។

ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបាន

ដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាត

ធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង

៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង