ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង យករូប ហូ ជីមិញ មកដាក់ផ្ទឹម ព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជា

139

 

ភ្នំពេញ៖ ប្រធានគណបក្សខ្មែរក្រោក បានអះអាងថា លោកប៊ួយ យាំងប៊ែ ប្រធានសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង ដែលយករូបមេដឹកវៀតណាមលោក ហូ ជីមិញ មកដាក់ផ្ទឹម ព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជា នៅក្នុងអង្គប្រជុំមួយ។

 

លោកសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក  និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៦ធ្នូនេះបានសរសេរសារលើហ្វេសប៊ុកថា ចំពោះការ ដែលយករូប ហ៊ូ ជីមិញ មកដាក់ផ្ទឹម ព្រះឆាយាល័ក្ខព្រះមហាក្សត្រកម្ពុជានេះ គឺនៅក្នុងសមាគមវៀតណាម ប្រចាំខេត្តកំពង់ឆ្នាំង ដែលមានប្រធានសមាគមឈ្មោះ ប៊ួយ យាំងប៊ែ ។

 

លោកបន្តថា រាល់សមាគមទាំងអស់ នៅកម្ពុជាគឺនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ដូចនេះ រាល់វិធានការងារ គឺត្រូវតែស្របច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះការយករូបមេដឹកនាំវៀតណាម មកផ្ទឹម នឹងព្រះឆាយាល័ក្ខនៃអង្គព្រះមហាក្សត្រ គឺ បំពានលេី សារាចរ លេខ ០១សរ ចុះថ្ងៃទី០៦ ខែ មីនា ឆ្នាំ ២០១៨ ។

លោកថា ការដាក់រូបប្រមុខរដ្ឋ ទង់ជាតិ ក្នុងស្ថានទូតគឺមិនខុសទេ ព្រោះស្ថានទូត ស្មេីនឹងអធិបតេយ្យរបស់ប្រទេសគេ ឯការដាក់រូបមេដឹកនាំប្រមុខរដ្ឋ ក្នុងការទទួលពិធីការទូតបដិសណ្ឋារកិច្ច ក៏មិនខុសដែរ តែការយករូបមេដឹកនាំមួយ មកដាក់លេីបាវចនា ក្នុងសមាគមមួយ ដែលដំណេីរការក្រោមអធិបតេយ្យភាព នៃច្បាប់របស់កម្ពុជា មិនមែនជារឿងធម្មតាឡេីយ គឺជាកំហុសឆ្គង ៕

អត្ថបទដែលជាប់ទាក់ទង