ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងរៀបចំពិធីសម្ពោធ ប្រគល់-ទទួល​ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ក្រោមអធិបតី​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកស្អែកនេះ

69

 

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោកយូ ស៊ុនឡុង និងអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធ ប្រគល់-ទទួល​ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ក្រោមអធិបតី​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកស្អែកនេះ។

 

នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអម​នាយក​រដ្ឋមន្ត្រី និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ​អភិ​បាល​ខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹក​នាំ​ពាក់​ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានចុះពិនិត្យរៀបចំ​ពិធី​សម្ពោធ ប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតក្នុង​ភូមិដារកណ្តោក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង បានឲ្យដឹង​ថា បើតាមការគ្រោងទុក ពិធីសម្ពោធ ប្រគល់-ទទួលផ្សារ​គំរូព្រំ​ដែន​កម្ពុជា ផ្សារដារនេះ នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀនសួនហ្វ៊ុក នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

 

ដូច្នេះពាក់ព័ន្ធការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដា​ប់​ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀម​លក្ខណៈទទួល​ភ្ញៀវ​កិត្តិយសជាតិអន្តរជាតិ និងប្រជាពលរដ្ឋចំនួនប្រមាណ ៨ពាន់​នាក់។

 

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ ក៏មានកិច្ចប្រជុំពិភាក្សា​ពីផែនការបែងចែកភារកិច្ចលំអិត នៃការទទួលខុស​ត្រូវក្នុងដំណើរ​ការ ពិធីសម្ពោធពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរ​ខេត្ត ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រ​ព្រឹត្ត​ទៅធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជា អង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

 

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បញ្ជាក់ថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំង​ពាណិជ្ជ​កម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍​ទំនិញ និងផលិតផលនៅ តាមព្រំដែនកម្ពុជា និងវៀតណាម ។

 

គួររំលឹកផងដែរថា ផ្សារដារនេះ ត្រូវបានអនុម័ត លើក​ដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើង​វិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម៕

 

អត្ថបទដែលជាប់ទាក់ទង