ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន សំណូមពរឲ្យលោកស្រីចាន់ ថន ផ្សព្វ ផ្សាយបន្តពីការអភិវឌ្ឍរបស់កម្ពុជា នៅពេលដែលលោកស្រីត្រលប់ទៅសហរដ្ឋអាមេរិកវិញ

63

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបសម្ដែងការគួសម
ជាមួយលោកស្រី ចាន់ ថន អនិជនរស់នៅអាមេរិក
នៅពេលដែល លោកស្រីព្រមទាំងក្រុមគ្រួសារ បានធ្វើដំណើរមកកំសាន្តមកកាន់ព្រះរាជាណាចក្រកម្ពុជា អំឡុងពេលវិស្ស មកាលចុងឆ្នាំ២០១៩នេះ លោកស្រីកន្លងមក លឺតែគេថា កម្ពុជា មិនគោរពសិទ្ធិមនុស្ស និងអសន្ដិសុខគ្រប់បែបយ៉ាង តែដល់ធាតុពិត កម្ពុជាសប្បាយគ្រប់យ៉ាងនសេរីភាពពេញទី មិនដូចពាក្យចចាមអារាមនោះឡើយ ។ ជំនួបនេះបាប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ។
លោកស្រីបាន ចាន់ ថន ដែលជាជនជាតិខ្មែរ រស់នៅក្រៅប្រទេស បានបង្ហាញពី អារម្មណ៍ភ្ញាក់ផ្អើល ដែលនេះជាលើកដំបូង ហើយដែលលោកស្រីបានមកដល់ មាតុ ប្រទេសវិញ គ្រាដែលលោកស្រីបានចាក ចេញពីប្រទេសទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ២០ឆ្នាំ ។ លឺតែគេថាកម្ពុជា អសន្ដិសុខគ្រប់យ៉ាង តែធាតុពិតមិនដូចពាក្យគេថានោះឡើយ ។
លោកស្រីបានមើលឃើញថា កម្ពុជា បច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង សំណង់អគារខ្ពស់ៗ សុខសុវត្ថិភាព និងមានស្ថេរភាព នយោបាយល្អប្រសើរបំផុត ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វាផ្ទុយស្រឡះពីអ្វីដែលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួន បាននិយាយថា កម្ពុជាមិនមានស្ថេរភាពនោះទេ ។
លោកស្រីបានបន្តទៀតថា ខ្ញុំវង្វេងអស់ហើយ មិនបានចាំថាកន្លែងណា ជា កន្លែងណានោះទេ ពីព្រោះវាបានផ្លាស់ប្តូរអស់ហើយ ពីស្ងាត់ជ្រងំ មកជាអ៊ូរអរ និងមានមនុស្សច្រើនណាស់ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើនដែលបាននឹងកំពុងដំណើរការជាហូរហែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកស្រី ចាន់ ថន ដែលមើលឃើញអំពីការអភិវឌ្ឍ ប្រទេស និងបានសំណូមពរឲ្យលោកស្រីធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាជនខ្មែនៅក្រៅ ប្រទេស ក៏ដូចជាជនបទេស នៅពេលដែលត្រលប់ទៅដល់សហរដ្ឋអាមេរិកវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន បន្ថែមទៀត ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការងភិវឌ្ឍន៍ប្រទេស៕
ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង