ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ៖ថ្លែងអំណរអរគុណ ដល់បងប្អូនអាជីវករ ចូលរួមលើកកំពស់សោភ័ណ ភាពផ្សារ

68

ភ្នំពេញ៖លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានប្រាប់កាលពីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នេះថាដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់ដែលចូលរួមសម្អាតធ្វើអនាម័យ បរិស្ថាននៅក្នុងបរិវេណផ្សារ តាមមុខបណ្ដាតូបឬស្ដង់លក់ដូរទំនិញនិមួយៗនិង នៅជុំវិញផ្សារទាំងមូលក្នុងការបោសសម្អាត់ប្រម៉ែប្រមូលសំរាមដាក់ចូលក្នុងធុងសំរាមទាំងមុនពេលលក់ដូរអីវ៉ាន់និងក្រោយពីលក់ដូរអីវ៉ាន់ឬទំនិញរបស់ខ្លួនរួចពិសេសបាញ់ទឹកលាងសម្អាត់នៅកន្លែងលក់ដូរគ្រឿងបរិភោគ ម្ហូបចំណីអាហារគ្រប់មុខទុកជាការចូលរួមចំណែកយ៉ាងផុលផុសជាមួយខាងគណៈកម្មការផ្សារបឹងកេងកងក្នុងការរួមចំណែកលើកកំពស់នូវសោភ័ណ្ឌភាពផ្សារបឹងកេងកងអោយមានផាសុខភាពទីផ្សារយើងទាំងអស់គ្នាផងដែរ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានលើកឡើងដោយសង្កត់ធ្ងន់ទៀតថាដើម្បីសុខភាពដល់បងប្អូនអតិថិជនក៏ដូចបងប្អូនអាជីវករព្រមទាំងសោភ័ណ្ឌភាពទីផ្សារបឹងកេងកងផងដែរហើយបញ្ហានេះមិនថានៅទីក្រុងឬនៅឯជនបទនោះទេគឺទាមទារអោយទីផ្សារដែលជាកន្លែងលក់ដូរទំនិញគ្រប់ប្រភេទនោះពិសេសកន្លែងលក់គ្រឿងបរិភោគ ម្ហូបចំណីអាហារ បង្អែម។ល។ត្រូវតែមានអនាម័យ បរិស្ថានស្រស់ថ្លាស្អាត់ជានិច្ចអោយវាសក្ដិសមទៅនិងការរស់នៅដ៏ទាន់សម័យរបស់បងប្អូនប្រជាជននាបច្ចុប្បន្ននេះក្នុងការហូបស្អាត រស់នៅស្អាត មានអនាម័យ បរិស្ថាននិងសុខភាពល្អពោលគឺមានផាសុខភាពផងដែរ។
ជាមួយគ្នានេះលោកឯក និមល ប្រធានផ្សារបឹងកេងកងនិងបន្តជំរុញទៅដល់បងប្អូនអាជីវករផ្សារបឹងកេងកងទាំងអស់អោយបន្តចូលរួមការងារនេះបន្តទៀតលើការងារសម្អាត់ធ្វើអនាម័យ បរិស្ថានក្នុងន័យលើកកម្ពស់នូវសោភណ្ឌភាពផ្សារបឹងកេងកងអោយកាន់តែមានភាពល្អប្រសើរថែមទៀតពោលគឺទីផ្សារស្អាតមានអនាម័យ បរិស្ថានល្អគឺផ្ដើមចេញពីយើងទាំងអស់គ្នាគឺដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០នៅពេលឆាប់ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង