ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានប្រមូលផ្តុំលើ ៨ ចំណុចធំៗ ជាមួយការរំលឹកថា ផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ៥ឆ្នាំ អាណត្តិទី២

62

ភ្នំពេញ៖ សម្រាប់ទិសដៅឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានប្រមូលផ្តុំលើ ៨ ចំណុចធំៗ ជាមួយការរំលឹកថា ផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ៥ឆ្នាំ អាណត្តិទី២ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នឹងត្រូវបញ្ចប់នៅចុងឆមាសទី១ ឆ្នាំ២០២០ ដែលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវពិនិត្យគ្រប់ចំណុចនៃផែនការយុទ្ធសាស្ត្រនេះដើម្បីបំពេញគ្រប់ភារកិច្ច ឱ្យបានជោគជ័យយ៉ាងខ្ពស់ ដើម្បីជាមូលដ្ឋាន សម្រាប់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិថ្មី អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សេចក្តីជូនដំណឹងកិច្ចប្រជុំលើកទី៥៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៥៣ អាណត្តិទី២ ដោយមានវត្តមានសរុបចំនួន ៨រូប លើ ១១រូប ហើយបានដំណើរការក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

បើតាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ដែលមានជាអាទិ៍ ៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងខែធ្នូ ឆ្នាំ២០១៩  មាន ៦៣១នាក់ ក្នុងនោះតែងតាំងថ្មីមាន ៥១៣នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយពីលាឈប់ពីការងារ -ចប់អាណត្តិ – ត្រូវបញ្ឈប់ពីការងារ – ចូលនិវត្តន៍ មាន ១១៨នាក់ ។ ក្នុងឆ្នាំ២០១៩ទាំងមូល មានការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំមាន ២១ ៩០២នាក់ និងតែងតាំងថ្មីមាន ៤៨៩៥នាក់។ ប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយពីលាឈប់ពី ការងារ -ចប់អាណត្តិ – ត្រូវបញ្ឈប់ពីការងារ – ចូលនិវត្តន៍ មាន ២២៦១នាក់ ។

សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ អនុវត្តក្នុងខែមករា ឆ្នាំ២០២០នេះ មានមន្ត្រីចំនួន ៤៨៨៦រូប (ស្មើនឹង ៣ ៨%នៃចំនួនត្រូវប្រកាសសរុប) បានមកប្រកាសមុនពេលការចាប់ផ្តើមទទួលការប្រកាស
បំណុលរបប២ឆ្នាំ ឆ្នាំ២០២០ ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងពី ការងារទប់ស្កាត់អំពើពុករលួយក្នុងការដេញថ្លៃ -ពិគ្រោះថ្លៃ
-វាយតម្លៃគម្រោង -និងចរចាថ្លៃ ៖ ក្នុងខែធ្នូឆ្នាំ២០១៩ នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ បានប្រតិបត្តិការ
តាមរយៈការសង្កេតការណ៍ចំនួន ៤៤គម្រោង (ក្នុងឆ្នាំ២០១៩ទាំងមូល មាន ១១១៧គម្រោង) និងប្រតិបត្តិការផ្សេងទៀតដូចជា ការសិក្សាពីក្រុមហ៊ុន ដែលចូលដេញថ្លៃ និងអត្តសញ្ញាណជាដើម មាន៣៩ក្រុមហ៊ុន (ក្នុងឆ្នាំ២០១៩ទាំងមូលមាន ៨៩៦ក្រុមហ៊ុន) ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីករណីដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើសំណុំបែបបទបញ្ជូនទៅតុលាការ និងករណីផ្សេងទៀត ។

បន្ទាប់ពីបានពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំទាំង ២ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៥២ (កំណត់ហេតុសំយោគ និងកំណត់ហេតុពិស្តារ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០១៩ ស្តីពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងនោះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិនិត្យ ពិភាក្សាអំពីការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ តាមផ្នែកនីមួយៗ (1- ការងារអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ 2-ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ 3-ការងារប្រកាស ទ្រព្យសម្បត្តិ និងបំណុល 4-ការងារពាក្យប្តឹង 5-ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម 6-ការងារក្នុងនិងក្រៅប្រទេស ហើយវាយតម្លៃខ្ពស់លើការ ខិតខំប្រឹងប្រែង អនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយលើគ្រប់រូបភាព ទាំងវិស័យសាធារណៈ និងឯកជន ផ្តោតលើវិស័យ
អាទិភាពសំខាន់ៗ និងពង្រឹងកិច្ចសហការអន្តរជាតិ ពិសេសការអនុវត្តបាននូវអភិក្រមទាំង ៥ របស់
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតាមក្រសួង ស្ថាប័ននានា ដែលបានរួមចំណែកកាត់បន្ថយអំពើពុករលួយ
បង្កើនប្រាក់ចំណូលជាតិ និងជំនឿទុកចិត្តពីប្រជាជន យុវជន មហាជនមកលើភាពស្អាតស្អំរបស់រាជរដ្ឋា
ភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ សម្រាប់ទិសដៅឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រឆាំង
អំពើពុករលួយ បានប្រមូលផ្តុំលើ ៨ ចំណុចធំៗ ជាមួយការរំលឹកថា ផែនការយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ៥ឆ្នាំ អាណត្តិទី២ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នឹងត្រូវបញ្ចប់នៅចុងឆមាសទី១ ឆ្នាំ២០២០ ដែលទាមទារឱ្យ អង្គភាពប្រឆាំងអំពើពុករលួយត្រូវពិនិត្យគ្រប់ចំណុចនៃផែនការយុទ្ធសាស្ត្រនេះដើម្បីបំពេញគ្រប់ភារកិច្ច ឱ្យបានជោគជ័យយ៉ាងខ្ពស់ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិថ្មី អាណត្តិទី៣ ឆ្នាំ២០២០-២០ ២៤ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានស្តាប់ របាយការណ៍ការងារប្រចាំខែធ្នូ ឆ្នាំ២០១៩
ដែលលើកឡើងដោយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង
ករណីសិស្សចៅក្រមជំនាន់ទី១០ កញ្ញា សយ យូសុមនា ដែលរាយការណ៍លំអិតដោយលោកស្រី

អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ ការរៀបចំប្រឡងប្រជែងសិនជំនាន់ទី១០ ដែលក្រសួងយុត្តិធម៌ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងសាលាវិជ្ជាជី បាត់ដំណើរការ ពិតជាមានតម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាំងពីដំណាក់កាលមុនទេ ក្រោយពេលប្រឡង ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយពិនិត្យឃើញថាវិញ្ញាសារបស់បេក្ខជនម្នាក់ៗត្រូវបានកែដោយគ្រូកំណែមានអធិបតេយ្យចំនួន ២ រូប ហើយបូកបញ្ចូលគ្នា ចែកយកពិន្ទមធ្យមភាគសម្រាប់ប្រជែងគ្នា ។ ក្រៅពីនោះគ្រប់ផ្នែកនៃការប្រឡងលើកទី១០នេះ ក៏សុទ្ធតែបានដំណើរការដោយយកចិត្តទុកដាក់ មិនមានអ្វីខុស ខ្វះខាតចន្លោះ ហើយសូម្បីតែវិញ្ញាសារសួរផ្ទាល់មាត់ ក៏មានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅជាមួយ ធ្វើការសង្កេតការណ៍ដែរ ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ វាយតម្លៃខ្ពស់ការយក ចិត្តទុកដាក់ប្រកាសព័ត៌មានភ្លាមៗពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងការអញ្ជើញមកបំភ្លឺជូនបេក្ខជនតវ៉ា៦រូប ពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រសួងយុត្តិធម៌ មានលោករដ្ឋលេខាធិការ កើត រិទ្ធ លោក ផូវ សំភី (លោក កើត រិទ្ធ ក៏ជាប់បាក់ឌុបនៅអាយុ ១៦ឆ្នាំ – លោក ផូវ សំភី ក៏ចេញបង្រៀននៅមហាវិទ្យាល័យនៅអាយុ២៣ឆ្នាំដែរ) ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍ពីករណីដែលត្រូវបញ្ជូនទៅតុលាការ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅម៉ោង១៧:៣០នាទី ហើយបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់គ្រប់ផ្នែក ទាំងចំហរ និងសម្ងាត់ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំថ្មី២០២០ ដ៏ល្អ និងរីករាយសូមប្រកបដោយជោគជ័យធំៗថែមទៀត ៕

 
អត្ថបទដែលជាប់ទាក់ទង