ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមនចុះធ្វើអនាម័យ បាញ់ទឹកលាងសម្អាតមហាវិថីព្រះនរោត្ដមនិងព្រះមុនីវង្ស

72

ភ្នំពេញ៖ខណៈពេលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និង ការស្ថាបនាប្រព័ន្ធលូមេកំពង់មមាញឹកជារៀងរាល់ថ្ងៃហើយដោយពិនិត្យមើលឃើញជាក់ស្ដែងពីបញ្ហាធុលីដីហ៊ុយដែលធ្វើអោយប៉ះពាល់ផ្នែកបរស្ថាន និង សុខភាពប្រជាជនដែលរស់នៅជិតតំបន់ការដ្ឋាននោះនិងប្រជាជនជាអ្នកដំណើរចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់កន្លែងការដ្ឋានធ្វើស្ពានអាកាសនិងដាក់ប្រព័ន្ធលូមេនោះកាលពីព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូឆ្នាំ២០១៩នេះលោថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំមន្រ្តីជំនាញ មន្រ្តីចំណុះនៃសាលាខណ្ឌចំការមនចុះមកពិនិត្យទីតាំងតាំងកន្លែងការដ្ឋានសាងសង់ស្ពានអាកាសថ្មីជាប់ស្របគ្នានិងស្ពានអាកាសក្បាលថ្នល់ចាស់ និង ប្រព័ន្ធលូមេដែលកំពង់ដំណើរស្ថាបនាយ៉ាងមមាញឹកនាសព្វថ្ងៃនេះដោយចុះមកធ្វើអនាម័យ បរិស្ថាន ដោយបាញ់ទឹកលាងសម្អាតមហាវិថីទាំង២គឺមហាវិថីព្រះនរោត្ដម និង មហាវិថីព្រះមុនីវង្សចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់និងច្រមុះជ្រូកក្បាល់ថ្នល់ដោយពិនិត្យឃើញជាក់ស្ដែងពីបញ្ហាធុលីដីហ៊ុយធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាជនរស់នៅក្បែរតំបន់ការដ្ឋាននិងអ្នកដំណើរទើបនៅព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូឆ្នាំ២០១៩នេះលោកអភិបាលខណ្ឌចំការថេង សុថុល បានដឹកនាំកម្លាំងដោយយកឡានទឹកមកបាញ់ទឹកលាងសម្អាតមហាវិថីទាំង២ខាងលើនេះដើម្បីអោយស្អាតល្អដោយមិនប៉ះពាល់បរិស្ថាននិងសុខភាពប្រជាជនហើយពិសេសជាងនេះទៀតនោះប្រជាជនគាត់ងាយស្រួលធ្វើដំណើរផងដែរ។
ជាមួយគ្នានេះដែរជានិច្ចកាលដោយមានការចង្អុលបង្ហាញពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញបានជំរុញអោយ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការចុះពិនិត្យធ្វើការងារនេះជាប្រចាំក្នុងការបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីគល់ស្ពានក្បាលថ្នលប៉ែកខាងជើង រហូតដល់ស្ដុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននិងមហាវិថីព្រះមុនីវង្សចាប់ពីស្ពានអាកាសក្បាល់ដល់ភ្លើងស្ដុបបឹងត្របែក ដោយស្ថានភាពផ្លូវ២ខ្សែខាងលើនេះកំពុងដែលសាងសង់ស្ពានអាកាសបន្ថែម និងកំពុងជីកដាក់ប្រព័ន្ធលូថ្មីផងដែរ ដោយមានធុលីដីហុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាពមកលើបងប្អូនប្រជាជនធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។តែមិនថ្វីនោះទេក្រោយបាញ់ទឹកលាងសម្អាតរួចអ្វីៗវាបានល្អប្រសើរឡើងវិញពោលគឺមិនប៉ះពាល់សុខភាពនិងបរិស្ថានទៀតឡើយ។ដូចនេះសូមមហាជនអាធ្យាស្រ័យពីផលប៉ះពាល់ពិព្រោះការដ្ឋានកំពង់សាងសង៕

អត្ថបទដែលជាប់ទាក់ទង