ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះពង្រឹងការងារសន្តិសុខ និងរឹតបន្តឹង ច្បាប់ចរាចរណ៍តាមមហាវិថីម៉ៅសេទុង

72

ភ្នំពេញ ៖ដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសនានាតាមដងផ្លូវនិងតាមដងមហាវិថីនៅក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញនាម៉ោងជាង៨យប់ថ្ងៃទី០៦ខែមករាឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដែលដឹកនាំការងារនេះដោយលោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់មហាវិថីម៉ៅសេទុងក្ន្ងងមូលដ្ឋានសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ចំពោះការងារនេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រីខណ្ឌនិង កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងប៉េអឹមខណ្ឌព្រមទាំងកម្លាំងសង្កាត់ផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកងក្រោមការដឹកនាំពីសំណាក់លោកធឹម សំអានជាអភិបាលខណ្ឌនិង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវនិងតាមមហាវិថីសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញហើយនៅតាមគោលដៅនិមួយៗដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌ និង កងរាជអាវុធហត្ថខណ្ឌព្រមទាំងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ដោយបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកងដែលមាន៧សង្កាត់និងកន្លែងដែលប្រជាជនគាត់ប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តនៅតាមទីសាធារណៈ សួនកម្សាន្ត និង តាមទីផ្សារទំនើប ៗ,អាហារដ្ឋាននានា ផងដែរដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈរបៀបរៀបរយជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋាននិងប្រជាជនអ្នកដំណើរតាមយានយន្តគ្រប់ប្រភេទខណៈពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវទាំងពេលថ្ងៃនិងពេលយប់ព្រលប់ឆ្លងកាត់មូលដ្ឋានខណ្ឌបឹងកេងកងក្នុងនោះដោយត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនិងអ្នកដំណើរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង