ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នួនសង្រ្គាមលោកលើកទីបី?

62

 

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៨មករានេះថា កង​ទ័ពឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយ គំរាមថា ប្រសិនណាសហរដ្ឋអាមេរិច វាយតបតវិញ ករណីខ្លួនបានវាយប្រហារ ដោយកាំជ្រួចថ្មីៗនេះ លើមូលដ្ឋានទ័ពអាមេរិច លើទឹកដីអ៊ីរ៉ាក់នោះ​ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់នឹងពង្រីកការវាយប្រហារ គឺអាចវាយសំដៅតម្រង់ទៅទីក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួម និងទីក្រុង ហាយហ្វាយប្រទេសអ៊ីស្រាអែលទៀត។ ក្រៅពីនោះបណ្តាមូលដ្ឋាន ទ័ពអាមេរិចទាំងប៉ុន្មាន នៅអ៊ីរ៉ាក់ នឹងរងការវាយប្រហារថែម។
ជាមួយគ្នានេះពួកហេបូឡា ក៏ប្រកាសដែរថា នឹងវៃអ៊ីស្រាអែល ប្រសិនណាអាមេរិចវាយបកអ៊ីរ៉ង ករណីអ៊ីរ៉ងបាញ់កាំជ្រួចព្រឹកមិញ។
បើអញ្ចឹងមែន! គេថានេះគឺជាឆ្នួន នៃសង្រ្គាមលោកលើកទីបីហើយ?៕

អត្ថបទដែលជាប់ទាក់ទង