ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកងដឹកនាំ អាជីវករទូទាំផ្សារ​រៀបចំ ពិធីអាហារសាមគ្គី៖អបអរសាទ​រខួ​បអ​នុស្សា​វរី​យ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

71

ភ្នំពេញ៖ លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះបានរៀបចំពិធីអាហារសាមគ្គីជាមួយបងប្អូនអាជីវករផ្សារបឹងកេងកងនិងក្រុមការងារនៃគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់នៅបរិវេណសាលាបឋមសិក្សាចៅពញាហុកប្រកបដោយបរិយាកាសសប្បាយរីករាយគឺដើម្បីចូលរួមអបអរសាទរនៃទិវាជ័យជម្នះ ៧មករាលើកទី៤១ ជាតិ និងប្រជាជនកម្ពុជាទាំងមូល បានរៀបចំប្រារព្ធទិវាជ័យជ​ម្នះ​នៅទូទាំ​ងប្រ​ទេ​ស និង មានមិទ្ទីងធំ មានមនុស្សរាប់ម៉ឺននាក់ ចូលរួមអ​បអរ​សាទ​រនៅមជ្ឈ​មណ្ឌ​លកោះ​ពេជ្រ ដើម្បីរំលឹកពីការរស់ឡើងវិញនៃ​ជា​តិក​ម្ពុជា និងការរស់រានមា​ន​ជីវិត​រប​ស់ប្រជា​ជន​ក​ម្ពុជា។
លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងបានមានមតិលើកឡើងនាឱកាសពិធីពិសារអាហារសាមគ្គីជាមួយបងប្អូនអាជីវករជាច្រើនរយនាក់កាលពីរាត្រីយប់មិញនេះថាថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូ​វ​បាន​សង្រ្គោះ​ ចេញផុតពីរបបកម្ពុជាប្រជាធិប​តេ​យ្យ​ ឬហៅថារបបប្រល័យពូជសាសន៍​ខ្មែ​រក្រ​ហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវា​ល​ពិឃាត​ដ៏ខ្មៅង​ងឹ​ត ដែលមានរយៈពេល ៣ឆ្នាំ ​៨ខែ និង ២០ថ្ងៃ នោះ។
លោកប្រធានផ្សារបឹងកេងកងបានលើកឡើងទៀតថារបប​ព្រៃផ្សៃ​នេះ​ គឺបានធ្វើអោយជីវិតមនុស្សរាប់លា​ន​នាក់ ត្រូវបានបាត់បង់អាយុជីវិត ​ហើយប្រទេសជាតិវិនាសអន្ត​រា​យយ៉ា​ងធ្ង​ន់ធ្ងរ​បំ​ផុត។
លោកប្រធានផ្សារបឹងកេងកងបានលើកឡើងបន្តទៀតថាដោយកាលពី៤១ ឆ្នាំមុន ជាតិនិង​ប្រ​ជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដ​ង្ហើ​មច​ង្រឹ​ត រង់ចាំតែថ្ងៃស្លាប់មក​ដ​ល់តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសជាតិចេ​ញ​ផុត​ពីរ​បបឃោ​រឃៅ​ព្រៃផ្សៃ​មួយ​នេះ​ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមា​ន​មុខ​មា​ត់ថ្មី តាមរយៈការអភិវឌ្ឍន៍ រីកចម្រើន​ ស្ទើរគ្រប់វិស័យនិងបានសាងកិត្យានុភា​ព​លើឆា​កអន្តរ​ជាតិ​សារ​ជាថ្មី​ផង​ដែរ។
ក្នុងខួបអនុស្សាវរីយ៍លើកទី​៤​១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅ​បេះ​ដូង​មនុ​ស្សគ្រ​ប់រូ​ប​ៗ និងសូមស្មារតី ៧ ម​ក​រា ជានិមិត្តរូបនៃសាមគ្គី​ជា​តិ​ និ​ង មហាគ្រួសារខ្មែរស្ថិតនៅ​ជា​អម​តៈក្រោមម្លប់សុខសន្តិភាពជា​និ​ច្ចនិ​រន្តរ៍។ អរគុ​ណសន្តិ​ភាព។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងបន្តទៀតថាជានិច្ចកាលគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងរួមជាមួយបងប្អូនអាជីវករព្រមទាំងក្រុមការងារនៃគណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋានតែងតែប្រារព្ធពិធីអាហារសាមគ្គីនេះជារៀងរាល់ឆ្នាំដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករាហើយបងប្អូនអាជីវករដែលបានចូលរួមពិសារអាហារសាមគ្គីគឺពួកគាត់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយដែលជាថ្ងៃកំណើតទី២របស់ពួកគាត់ហើយបើគ្មានថ្ងៃជ័យជម្នះ៧មករាទេនោះគឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ.!ជយោស្មារតី៧មករាជាអមតៈ៕

អត្ថបទដែលជាប់ទាក់ទង