ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ាពុង ខៀវសែ អ្នកឧកញ៉ាលី ហួ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារ«លោកអ្នកឧកញ៉ា» ដែលជាគោរមងារខ្ពស់បំផុត

39

ភ្នំពេញ៖អ្នកឧកញ៉ាចំនួន៣រូបមានអ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ាពុង ខៀវសែ អ្នកឧកញ៉ាលី ហួ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ «លោកអ្នកឧកញ៉ា»។

ការត្រាស់បង្គាប់ផ្តល់គោរមងារនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ គោរមងារ «លោកអ្នកឧកញ៉ា» ជាគោរមងារខ្ពស់បំផុតនៃគោរមងារ «ឧកញ៉ា» ដែលមាន៣កម្រិតរួមមាន៖ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា៕

អត្ថបទដែលជាប់ទាក់ទង