ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់បន្ទប់លួចសម្ភារ និងគ្រឿងអលង្កា

67

 

ភ្នំពេញ៖ នៅថ្ងៃទី១១ខែមករា​ ឆ្នាំ២០២០​ នាម៉ោង១១៖៣០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទលួច មានស្ថានទំងន់ទោស (គាស់បន្ទប់លួចសម្ភារ និងគ្រឿងអលង្កា)។

 

ជនសង្ស័យឈ្មោះ​ អឹម​  វុធ​ ភេទប្រុស​

អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​  មានទីលំនៅមិនពិតប្រាកដ។

 

ជនរងគ្រោះឈ្មោះ ហុីន ហ័ង ភេទស្រី​អាយុ៣២ឆ្នាំ។

 

វត្ថុតាងចាប់យក រួមមាន៖ ១.ខ្សែក ប្លាកទិន០១ខ្សែ ២.ចិញ្ចៀន០៣វង់ដាំត្បូងពណ៏ស ៣.ក្រវិល០១គូ ៤.ប្រាក់រៀល៣០០០០៛ វត្ថុតាងខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

 

​ដំណើររឿងហេតុមុនកើតហេតុម្ចាស់បន្ទប់ (ជនរងគ្រោះ) ចាក់សោបន្ទប់ត្រឹមត្រូវ ហើយចេញទៅធ្វើការ។ នៅពេលនោះ ម្ចាស់ផ្ទះនៅខាងក្រោម ក៏បានមើលកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅ តាមជាន់នីមួយៗផ្ទះជួលរបស់គាត់ ក៏បានឃើញមុខសញ្ញា ធ្វើសកម្មភាពឡើងផ្ទះ នឹងឃើញមុខសញ្ញា កំពុងគាស់បន្ទប់ជួលនៅជាន់ខាងលើ ក៏បានទូរស័ព្ទទាក់ទងមកសមត្ថកិច្ច ។

 

ក្រោយពីទទួលបានពត៏មានភ្លាមកំលាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យ១ជាក់ស្តែងតែម្តង។

 

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាតខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង