ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញអនុក្រឹត្យបង្កើត អនុគណ:កម្មាធិការជំនួយសង្គម ដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម

75

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតអនុគណ:កម្មាធិការជំនួយសង្គម ដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ។ នេះបើតាមអនុក្រឹត្យលេខ២៤៤ អនក្រ.បក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ។

 

អនុគណ:កម្មាធិការជំនួយសង្គមនេះ មានតួនាទី និងភារកិច្ច ដឹកនាំការសម្របសម្រួលការងារបច្ចេកទេសមួយចំនួន ជាពិសេសការសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍អំពីប្រព័ន្ធជំនួយសង្គមដែលទទួលជោគជ័យក្នុងបណ្តាប្រទេសនានា, ការសម្របសម្រួលការអភិវឌ្ឍប្រពន្ធជំនួយសង្គម, ការរៀបចំផែនការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីប្រពន្ធជំនួយសង្គម ក៏ដូចជាគាំទ្រការតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានាក្នុងប្រព័ន្ធជំនួយសង្គម ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង