ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆេះឃ្លាំងទូរកុងតឺន័រទាំងព្រឹក នៅសង្កាត់វាលស្បូវសមត្ថកិច្ចអាជ្ញាធរបាស់សក់ចុះអន្តរាគមន៍

62

ភ្នំពេញ៖កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះមានករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅទូកុងតឺន័រស្តុកវត្ថុធាត់ដើមសម្រាប់
ផលិតជញ្ជាំងបេតុង នៅក្នុងឃ្លាំងផលិតជញ្ជាំងបេតុងដែលស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ខណៈពេលនោះដោយមានទ្បានពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញទៅជួយអននតរាគមន៍ពន្លត់អគ្គីភ័យកំពង់ឆាបឆេះ។
ស្ថិតនៅក្នុងហេតុការនេះដែរគេសង្កេតឃើញវត្តមានលោកណុប ផាអភិបាលរងខណ្ឌខណ្ឌច្បារអំពៅ និង លោកយឹម សុខុន ប្រធានការិយាល័យបរិស្ថានខណ្ឌច្បារអំពៅ
លោកញាណ ចន្ទ័សោភានាយករដ្ឋបាលខណ្ឌនិងលោកស្រី
យន់ សុផល ចៅសង្កាត់វាលស្បូវ ព្រមទាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ជាច្រើននាក់ចុះចាំជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យដែលកំពង់ឆាបឆេះនោះជាមួយក្រុមសមត្ថកិច្ចប៉ូលិសពន្លត់អគ្គីភ័យនោះផងដែរ។ជាលទ្ធផលអគ្គីភ័យបានរលត់ដោយមិនឆាបឆេះរាលដាលដល់ផ្ទះអ្នកស្រុកនៅក្បែរនោះទេនេះគឺជាការខិតខំពីសំណាក់កម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដែលដឹកនាំការងារចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យនាព្រឹកមិញនេះដោយលោកណុប ផាអភិបាលរងខណ្ឌច្បារអំពៅនិងសហការី៕

អត្ថបទដែលជាប់ទាក់ទង