ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីរកស៊ីចងការប្រាក់ម្នាក់ ត្រូវបានឃាតករសម្លាប់ ក្នុងផ្ទះល្វែងនៅបុរីមួយ ឯជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន

92

 

ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវបា​នគេប្រ​ឃើ​ញដេកស្លា​ប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាច​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរីវីឡាថោន ក្នុងស​ង្កាត់ចា​ក់អ​ង្រែក្រោម ខណ្ឌមានជ័យ។ ចំណែក​ក្រុម​គ្រួ​សារស្រ្តីរងគ្រោះ ​បានដាក់ការសង្ស័យ​ថា​ មិត្តភក្តិដែលនៅជា​មួ​យស្រ្តី​រ​ងគ្រោះ ជាអ្នកប្រព្រឹត្ត​ ព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជា​មួ​យគ្នាញឹ​កញា​ប់ ហើយកម្លាំង​នគរ​បាល បានហៅ​មិត្តស្រ្តី​ដែល​ស្លាប់​ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ​។

ស្រ្តីដែលស្លាប់មានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរ​ រកស៊ីចង​​ការ​ប្រាក់ និងលក់ការហ្វេ​ នៅម្តុំផ្សារ​ដេ​ប៉ូ ហើយបាត់បង់ទ្រព្យ​ស​ម្បត្តិ ដែលនៅជាប់នឹងខ្លួនមួយចំនួ​ន​។

នគរបាល បានឲ្យដឹងថា មុនកើតហេតុពួកគាត់​បាន​ទូ​រស័ព្ទទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមាន​អ្ន​កលើ​ក ស្រាប់តែម៉ោងជិត​៣​រសៀល​ថ្ងៃដ​ដែល មានគេទូរស័ព្ទមកប្រា​ប់​ថា ម្ចាស់លេខបាន​ដេក​ស្លា​ប់ នៅក្នុងផ្ទះបាត់ហើយ ​ធ្វើ​ឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញស​ព​ពិត​មែន ធ្វើឲ្យពួកគាត់ដែលជា​គ្រួ​សា​រ មានការសោកស្តាយយ៉ាងខ្លាំ​ង​។​

ក្រុមគ្រួសារជនរងគ្រោះ រាយការណ៍ទៅកម្លាំងនគរបាល ចុះទៅដល់ទីតាំងកើតហេតុ​ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រា​ប់ថា ​សពគឺ​ត្រូ​វបានស្លាប់ដោយសារថប់ដង្ហើ​ម​ គឺមា​នគេ​យក​របស់អ្វីមួយ ស​ង្កត់ពីលើមុខរ​ហូ​តថប់​ដង្ហើ​មស្លាប់​។​

ក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័​យ​ថា មិត្តភក្តិដែលនៅ​ជា​មួយ​ស្រ្តីរង​គ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំង​ពី​រ តែងតែមានជម្លោះជាមួយគ្នាញឹក​ញា​ប់ ភ្លាមកម្លាំងនគរបាលបានហៅ​មិ​ត្តស្រ្តីដែ​លស្លា​ប់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់​អ​ង្រែ​លើ ដើម្បីឈានទៅដល់ការឃា​ត់​ខ្លួនជ​ន​​ដៃដល់។

ចំណែកមិត្តភក្តិដែលស្នាក់នៅជាមួយ ត្រូវបា​នក​ម្លាំងន​គរបា​ល​ឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍​នគ​របាលចា​ក់អង្រែ​ក្រោ​ម ដើម្បីរកតម្រុយថា នរណា​ជាអ្នកសម្លាប់ស្រ្តីនោះ។

លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋាននគរបាលខ​ណ្ឌ​មាន​ជ័យ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំ​ង​សម​ត្ថកិ​ច្ចចាប់​ខ្លួ​ន បានហើយ៕

 

អត្ថបទដែលជាប់ទាក់ទង