ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបជុំអ្នកសារព័ត៌មានលើកទី៤ នៅកោះពេជ្រ

57

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានមានប្រសាសន៏ជាមួយអ្នកសាព័ត៏មាន ក្នុងស្រុកជាង៤ពាន់នាក់ នៅ កោះពេជ្រ នារសៀលថ្ងៃ១៤ មករា ឆ្នាំ២០២០ ថា៖ ទី១ អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ សម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ ២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។ ៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។
៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។ ៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។ ៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល (Digital system) ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើជាយូរ ឆ្នាំមកហើយនោះ។ ៧)ត្រូវខិតខំការបណ្តុះ បណ្តាលធនធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងអាចជឿទុកចិត្តបាន៕

ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង