ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ អនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺ តបតាមសំណើឧត្តមក្រុមប្រឹក្សា

46

 

ភ្នំពេញ៖ តបតាមការស្នើសុំរបស់សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក សម្ដេចតេជោ បានអនុញ្ញាតឲ្យក្រសួងយុត្តិធម៌ មកប្រជុំបំភ្លឺជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើភាពមិនប្រក្រតី នៃការអនុវត្តន៍នីតីវិធីប្រឡងផ្ទៃក្នុងជ្រើសរើសចៅក្រមព្រះរាជអាជ្ញា និងភាពមិនប្រក្រតីនៃការប្រឡងជ្រើសរើសសិស្សចៅក្រម ជាពិសេសបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ។

សជណ ពីទីស្ដីការគណៈរដ្ឋមន្ត្រី តបតាមការលើកឡើង របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ជម្រាបជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្សវឌ្ឍានា ដឹកនាំប្រតិភូក្រសួង ដើម្បីធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សា ជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ស្ដីពីភាពមិនប្រក្រតី នៃការអនុវត្តនិតិវិធីប្រឡងផ្ទៃក្នុង ជ្រើសរើសចៅក្រម ព្រះរាជអាជ្ញា និងភាពមិនប្រក្រតីប្រឡងប្រជែងសិស្សចៅក្រម រួមទាំងបញ្ហា ផ្សេងៗទៀតពាក់ព័ន្ធនឹងប្រសិទ្ធិភាព ការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌសមត្ថកិច្ច ក្រសួងយុត្តិធម៌ ពេលវេលាសមស្របចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង