ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ទើបចេញពីពន្ធនាគារ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយសារលួចដុតផ្ទះគេឆេះខ្ទេច

41

ខេត្ត​កំពង់​ចាម​ ៖​ បុរសម្នាក់ទើប ដោះលែងចេញពីពន្ធនាគារ មកលួ ចដុតផ្ទះប្រជាពលរដ្ឋ ហើយ​ពេលនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនហើយ​ ។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ២០:៤០នាទី ដែល​ស្ថិត​នៅ​ ភូមិ​ បឹងដែង​ ឃុំ​ ព្រែក​កក់​ ស្រុក​ ស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គីភ័យមួយកើតឡើងបណ្ដាលឲ្យឆេះផ្ទះចំនួន​ ៣​ ខ្ន​ង​ ៖
១-​ ផ្ទះឈ្មោះ​ ឡង់ ឌី​ ភេទ​ ប្រុស​ ធ្វើពីឈើប្រក់ស័ង្កសី​ ទំហំ​៥ម៉ែត្រគុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុង​ ។
២-​ ផ្ទះឈ្មោះ​ សុខ ផៃ ភេទ​ ស្រី​ អាយុ​ ៦៦​ ឆ្នាំធ្វើ ពីឈើ​ប្រក់សង្ក័សី​ទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ ឆេះខូចខាតទាំងស្រុង សម្ភារៈខូចខាតទូរបេង​ ១ សម្លៀកបំពាក់ក្នុងទូរមួយចំនួន​ ។
៣-​ ផ្ទះឈ្មោះ​ លីម សុខលីន​ ភេទ​ ស្រី​ អាយុ​ ៥០​ ឆ្នាំ​ ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង​ ។

ករណីខាងលើពុំមានគ្រោះថ្នាក់រងរបួស ឬបាត់បងអាយុជីវិតមនុស្ស​ទេ​ ។

ក្នុងករណីអគ្គិភយ័នេះ ប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន​ ០៣​ គ្រឿងអស់ទឹកចំនួន​ ៥​ ឡាន គឺអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន​ ៣​ ឡាន ចំការលើ​ ១​ ឡាន និងចំការកៅស៊ូបឹងកេត​ ១​ ឡាន​ ។

មូលហេតុ:​ ឈ្មោះ​ ស៊ីន ដេត ភេទ​ ប្រុស​ អាយុ ៣១ ឆ្នាំ​ នៅភូមិ​ បឹងដែង ឃុំ​ ព្រែកកក់ ស្រុក​ ស្ទឹងត្រង់ ខេត្ត​ កំពង់ចាម ជាមុខសញ្ញាទើបដោះលែងចេញពីពន្ធនាគារជាអ្នកលួចដុត​ ហើយ​ពេលនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនហើយ​ ៕

អត្ថបទដែលជាប់ទាក់ទង