ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងអ្នកអូសរទះ ស្លាប់១នាក់ របួស៣នាក់ , អ្នកបើកបរម៉ូតូ Honda PCX បើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលឧបសគ្គខាងមុខ

71

 

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងអ្នកអូសរទះបណ្តាលឲ្យស្លាប់០១នាក់របួស៣នាក់។ កើតហេតុនៅថ្ងៃព្រហស្បតិ៍ ទី១៦ខែ មករាឆ្នាំ២០២០ វេលាម៉ោង ២០:៥០នាទី នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិក្តីកណ្តាលឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល

នគរបាលស្រុកល្វាឯម បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ ស ផលិតឆ្នាំ 2019 ពាក់ផ្លាកលេខ ភ្នំពេញ1HE-4877បើកបរដោយឈ្មោះ ឈិន គឹមហ័ង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ ក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (អត់មួកសុវត្តិភាព) បើកបរមានទិសដៅពី (ពីកើតទៅលិច ) (ពីពាមឧកញ៉ាអុង មកសារិកាកែវ) (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក)។ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បុករទះអូសដៃចំពីក្រោយ បណ្តាលឲ្យដួល។ អ្នកអូសរទះដៃឈ្មោះ សឿន ស្រីរ័ត្ន ភេទស្រីអាយុ ៣៦ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិក្តីកណ្តាល ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (របួសធ្ងន់) (បញ្ជក់រទះមានភ្លើងបំភ្លើគ្រប់គ្រាន់)។ នឹងអ្នកដើរជាមួយ២នាក់ ១.ឈ្មោះ សុខ លិនជួរ ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ២.ឈ្មោះ ភា ភេទស្រី អាយុ ៨ឆ្នាំ មានទីលំនៅភូមិឃុំរួមជាមួយអ្នកអូសរទះ (របួសស្រាល) ។ សកសព ត្រូវបានប្រគល់ជូនគ្រួសារ ធ្វើបុណ្បតាមប្រពៃណី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

នគរបាលស្រុកល្វាឯមបានសន្និដ្ឋានថា ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ Honda PCX បើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលឧបសគ្គខាងមុខ។ ហើយចំណែកឯវត្ថុតាងសមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង