ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាហារគ្រប់មុខនៅផ្សារបឹងកេងកង មានការពេញនិយមពិសារ ពីសំណាក់បងប្អូនប្រជាជនទូទៅ

84

ភ្នំពេញ៖លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះថាដោយឆ្លងតាមការពិនិត្យមើលជាក់ជារៀងរាល់ថ្ងៃនេះគឺកំណេីននៃការ​ចូលហូបអាហារពេលព្រឹកនិងថ្ងៃត្រង់​របស់​បងប្អូន​ប្រជាជនទូទៅមកពីគ្រប់ទីកន្លែងនិងបងប្អូន ជាមន្ត្រី​រាជការព្រមទាំងបុគ្គលិក​ ស្ថាប័ន​ផ្សេង​ៗ​ នោះដោយពួកគាត់អញ្ជើញមកពិសសរអាហារនៅផ្សារបឹងកេងកងយ៉ាងច្រើនដោយជួនកាលពេលខ្លះរកកៅអីឬរកកន្លែងអង្គុយមិនចង់បានផងដោយមានការ​កេីនឡេីងជាប្រចាំ​គួរអោយកត់សម្គាល់។
ដូចនេះដេីម្បី​រក្សាអោយបាននូវកេរ្តិ៏ឈ្មោះ​និងកិត្តិយស ក៏ដូចជា​អតិថិជន​ដែលនិយមនាំគ្នាមកពិសារអាហារនៅផ្សារបឹងកេងកងជាប្រចាំនោះក្នុង​នាម​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បឹងកេងកងដោយសូមសំណូមពរ​ដល់​បងប្អូន​អាជីវករ​ ទាំងអស់​ពោលគឺមេត្តា​រៀបចំមុខម្ហូបចំណី​អាហារគ្រប់មុខរបស់ខ្លួនដែលដាក់តាំងលក់អោយបានល្អសម្រាប់ភ្ញៀវគាត់មកពិសារហើយត្រូវរៀបចំ, តុ​ ,កៅអី​ ,អោយមាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ល្អ​ ។ហើយលើសពីនេះត្រូវរៀបចំទុកដាក់​អោយមាន​អនាម័យ​ស្អាតល្អជាប្រចាំរាល់ពេលម៉ោងលក់ដូរ ។លោកប្រធានផ្សារបន្តទៀតថាដើម្បីអោយទីផ្សារយើងកាន់ល្អប្រសើរមានផាសុខភាពនោះគឺទាមទារអោយបងប្អូនចូលរួមដោយទុកដាក់​សំរាម​ឬកាកសំណល់​អោយបាន​ស្អាតល្អ​ ជាប្រចាំ។
ហើយបងប្អូនអាជីវករគ្រប់រូបដោយប្រេីប្រាស់​នូវពាក្បសម្តី​ឬ អាក្បកិរិយា​ ទន់ភ្លន់ជាមួយ​អតិថិជន​របស់ខ្លួន អោយសមរម្យ​ ។
ហើយក្រោយលក់ដូររួចត្រូវសំអាតទីតាំងលក់ដូររបស់ខ្លួនអោយបាន​ស្អាតជាប្រចាំ​ផងដែរ។
លោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកងបានអោយដឹងទៀតថាបានជាបងប្អូនប្រជាជនទូទៅនិងមន្រ្តីរាជនិងអតិថិជនគាត់មកពិសារអាហារជារៀងរាលថ្ងៃនៅផ្សារបឹងកេងកងនេះជាប្រចាំពិសេសនាថ្ងៃចុងសប្ដាហ៍ដោយមកយ៉ាងច្រើនក៏ដោយសារអាហារគ្រប់មុខនៅទីនេះមានរសជាតិឆ្ងាញ់ពិសារ តំលៃសមរម្យ ហើយរាល់មុខម្ហូបនៃចំណីអាហារនិមួយៗគឺមានអនាម័យល្អចឹងហើយបានជាមានការនិយមមកពិសារអាហារនៅផ្សារបឹងកេងកងយ៉ាងច្រើនរាល់ថ្ងៃដូចនេះ។
ជាមួយគ្នានេះដែរលោកប្រធានផ្សារបឹងកេងកងឯក និមល បានអោយដឹងទៀតថាខណៈពេលមានបងប្អូនគាត់មកកាន់ទីផ្សារបឹងកេងកងកាន់តែច្រើនពិសេសនៅថ្ងៃចុងសប្ដាហ៍គួបផ្សំជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនផងនោះគឺដើម្បីទិញទំនិញគ្រប់មុខនិងមកពិសារអាហារក្នុងនាមគណៈកម្មការផ្សារបឹងកេងកងដោយបង្កើនពង្រឹងលើការងាររក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានជាប្រចាំដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនអាជីវករនិងបងប្អូនអតិថិជន៕

អត្ថបទដែលជាប់ទាក់ទង