ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតវ៉ាក្នុងទំនាស់ដីធ្លីម្នាក់ស្លាប់ តើរដ្ឋបាលខេត្តបន្ទាយមានជ័យ មានចេតនាចូលរួមបិទបាំងដែរឬទេ​ ?

53

 

ភ្នំពេញ៖ លោកវិល្លាម ប្រធានគណបក្សខ្មែរក្រោក នៅថ្ងៃទី១៩ខែមករានេះ បានសរសរសារលើហ្វេសប៊ុកថា ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី​ ក្រុមការងារអធិការកិច្ចរបស់កងរា​ជ​អាវុធហត្ថ បានរកឃើញថា អ្នកតវ៉ាក្នុងទំនាស់ដីធ្លីឈ្មោះ​ ទុយ ស្រស់ មុនស្លាប់បានរងការវាយដំហឹង្សាពីសំណាក់មេបញ្ជាការរង​អា​វុធហត្ថ នឹងបក្ខពួក ជាពិសេស ត្រូវពួកញៀនថ្នាំក្នុងគុកវា​យធ្វើបាបទៀត ដែលផ្ទុយនឹងការប្រកាសទាំងស្រុ​ង របស់រដ្ឋបាលខេត្តបន្ទាយមានជ័​យ ដែលអះអាងថា ជនរងគ្រោះស្លាប់ព្រោះមានប​ញ្ហា ស្មារតីនឹងញៀនស្រា ​។

លោកបានបន្តថា ដូចនេះមហាជនសូមស្វែងយល់ថា តើរដ្ឋបាលខេត្តបន្ទាយមានជ័យ មានចេតនាចូលរួមបិទបាំងដែរឬទេ​ ? តើមន្ត្រីកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេស របស់ស្នងការខេត្ត ចូលរួមបិទបាំងដែរឬទេ ? ព្រោះលទ្ធផលទាំង​២ផ្ទុយ​ស្រឡះ។

តាមការសង្កេតរបស់សមាជិកឧត្តមក្រុមប្រឹក្សា កន្លងមកបញ្ហាដីធ្លីមួយចំនួនពិ​ត​ជាមាន​ក្រុមអាណាធិបតេយ្យបំពានដីរដ្ឋមែន តែបញ្ហាត្រង់ថាម្ដេ​ចពេល​ពួកគេ ចូលបំពានអាជ្ញាធរមិនចាត់វិធានការ ដែលនេះហើយជាភាពអសកម្ម ប៉ុន្តែមានករណីផ្សេងទៀត គឺអាជ្ញា​ធរ ឃុបឃិតគ្នា ចោទពលរដ្ឋដែលបានរស់នៅអាស្រ័យផល ស្របច្បាប់ថាជាពលរដ្ឋអាណាធិបតេយ្យ ដោយ​ចេតនាពួកអ្នកមានអំណាច​អស់នោះ យកដីទាំងនោះឲ្យក្រុមពួកអ្នកមានវិនិយោគតែប៉ុណ្ណោះ ។

ថ្មីៗនេះយើងខ្ញុំបានទទួលបណ្ដឹងពីពលរដ្ឋនៅខេត្តមួយ ប៉ែកនិរតីនៃប្រទេស ថាអាជ្ញាធរ យកកងកម្លាំងមកឡោមព័ទ្ធហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅណា រកតែបាយហូបគ្មាន ហើយឈានដល់មានជំងឺ នឹងខ្លះស្លាប់ ដោយរូបភាពខ្លះទៀត វាយខ្នោះរបៀបចងស្លាបសេកក្នុងលក្ខណៈបំពាន​សិទ្ធិមនុស្សទៀតផង ការអនុវត្តន៍បែបនេះរបស់អាជ្ញាធរក្រោ​មគឺពាក្យថា បង្ក្រាបពលរដ្ឋបំពានដីរដ្ឋអាណាធិបតេយ្យ ។

លោកថា ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរខិលខូច សុំមេត្តាបញ្ឈប់សកម្មភាពជប្រព័ន្ធរបស់ខ្លួន ហើយអនុវត្តន៍នយោបាយដំណោះស្រាយដីធ្លីតាមគោលនយោបាយស្បែកខ្លា ច្បាប់ភូមិបាល នឹងបទដ្ឋានគតិយុត្តិពាក់ព័ន្ធអោយបានត្រឹមត្រូវ ចៀសវាងមានបញ្ហាដល់ខ្លួនក្រោយពេលមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ស្រាវជ្រាវរកឃេីញ ។

មន្ត្រីតាមដានការអនុវត្តន៍ច្បាប់ដឹងច្បាស់ថា ពួកមន្ត្រីខូចខ្លាចបំផុតគឺអស់តំណែង នឹងពេលការពិតនឹងភស្តុតាងត្រូវបានគេដឹង ព្រោះពពួកមន្ត្រីអស់នោះ ពុំដែលមានឆន្ទៈយកដំណែងក្នុងមុខងារសាធារណៈមកបម្រើពលរដ្ឋទេ ក្រៅពីបម្រើប្រយោជន៍របស់ខ្លួន ដូចនេះពេលអស់ដំណែង ពួកគេអាចធ្លាក់ខ្លួនជាងមនុស្សទាតខ្យល់ទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង