ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលដ្ឋាន សង្កាត់អូឡាំពិក ក្រុមសង្គមងងិត ចេញធ្វើសកម្មភាពលួច ឆក់ឥតល្ហែ

102

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)នៅមូលដ្ឋានសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកងកាលពីព្រលប់នាថ្ងៃទី20 ខែមករា ឆ្នាំ 2020នេះដែលប្រព្រឹត្តិ នៅចំណុចផ្លូវលេខ 163 កែង284 សង្កាត់អូឡាំពិក, ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ​ ទូច ដៃមែន ភេទ ប្រុស អាយុ 20 ឆ្នាំ ជនជាតិ ខែ្មរ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ, ទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ 380 សង្កាត់ បឹងកេងកង1 ខណ្ឌ័ បឹងកេងកង រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ (ម្នាក់ទៀតដែលបង្ក្រាបមិនបាន) នោះ
ឈ្មោះ អា បុត្រ ភេទ ប្រុស អាយុប្រហែល 17ឆ្នាំ ជនជាតិខ្មែរ មុខរបរ: សិស្ស ទីលំនៅ ម្ដុំទួលទំពួង ។
វត្ថុតាងចាប់យកមាន៖ទូរស័ព្ទ01 គ្រឿង ម៉ាកOppo ពណ៍ស្វាយ(ជារបស់ជនរគ្រោះ ) ហើយសមត្ថកិច្ចប៉ូលិសបានធ្វើការប្រគល់ឲ្យជនគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ញ៉ែម អ៊ុង ស្រីរ័ត្ន ភេទ ស្រី អាយុ 27 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: ជាងធ្វើក្រចក ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ 193 សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមសមត្ថកិច្ចបាននិយាយថានៅពេលកើតហេតុខាងលើនោះជនរងគ្រោះគាត់ បានជិះម៉ូតូកង់បីឥណ្ឌា គោលបំណងចេញពីផ្សារចាស់ ឆ្ពោះទៅផ្សារដើមថ្កូវ ហើយពេលជនរងគ្រោះជិះមកដល់ផ្លូវលេខ163 កែង284 របងវត្ដមហាមន្ដ្រីសង្កាត់អូឡាំពិក, ខណ្ឌបឹងកេងកង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច ពណ៌ក្រហម ខ្មៅ មិនចាំស្លាកលេខ បានជិះមកអែបស្ដាំដៃជនរងគ្រោះ រួចជនសង្ស័យដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះ បានសម្រេច ភ្លាមនោះជនរងគ្រោះបានចាប់ទាញជនសង្ស័យធ្លាក់ពីលើម៉ូតូ រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានល្បាតទៅដល់ក៏ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះខាងលើ រួមនិងដកហូតទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើមកវិញ ។ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ អា បុត្រ ភេទ ប្រុស អាយុ ប្រហែល 17 ឆ្នាំ គេចខ្លូនបាត់ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាង (ទូរសព្ទ័របស់ជនរងគ្រោះ) ទៅស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង