ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកបណ្តាញសហគមន៍ព្រៃឡង់៤ខេត្ត ធ្វើបុណ្យព្រៃឡង់និងបំបួសដើមឈើ

48

ភ្នំពេញ៖សមាជិកបណ្តាញសហគមន៍ព្រៃឡង់បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធពិធីបុណ្យព្រៃឡង់និងបំបួសដើមឈើ“។

យើងខ្ញុំទាំងអស់គ្នាជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តក្រចេះស្ទឹងត្រែងព្រះវិហារនិងកំពង់ធំដែលកំពុងរស់នៅនិងអាស្រ័យផលមានជំនឿវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាជនជាតិដើមភាគតិចកួយបានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យព្រៃឡង់និងបំបួសដើមឈើដែលជាព្រៃរបស់យើងទាំងអស់គ្នា។

ការប្រារព្ធពិធីបុណ្យព្រៃឡង់និងបំបួសដើមឈើនេះធ្វើឡើងក្នុងគោលបំណងដើម្បី៖

. ឧទ្ទិសនិងរំឭកគុណដល់ព្រៃឈើនិងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្សដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។

. ផ្សព្វផ្សាយនិងលើកកំពស់ការយល់ដឹងដល់ប្រជាសហគមន៍ក៏ដូចជាសាធារណជនទូទៅឱ្យបានដឹងថាព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារដែនជម្រកសត្វព្រៃព្រៃឡង់។

. បង្ហាញនូវសក្កានុពលរបស់ព្រៃឡង់ដល់សាធារណជនទូទៅនិងដើម្បីរូមចំណែកចូលរួមជាមួយបណ្តាញសហគមន៍ព្រៃឡង់ក៏ដូចជារាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារព្រៃឡង់។

សេចក្តីដូចបានប្រគេននិងជម្រាបជូនខាងលើនេះទុកជាដំណឹងនិងការគោរពនិមន្តនិងអញ្ជើញស្ថាប័នជំនាញស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានវិស័យឯកជនអង្គការដៃគូសារព័ត៌មានជាតិនិងអន្តរជាតិសិស្សនិស្សិតសាសនិកជនសប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសនិងសាធរណៈជនទូទៅចូលរួមប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទី២២និងថ្ងៃទី២៣ខែគុម្ភៈឆ្នាំ២០២០នៅចំណុចក្នុងតំបន់ព្រៃឡង់ភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ធំព្រះវិហារនិងស្ទឹងត្រែង។

បញ្ជាក់៖ព្រះតេជព្រះគុណលោកលោកស្រីនាងកញ្ញាប្អូនៗសិស្សនិស្សិតដែលមានបំណងនិមន្តនិងចូលរួមពិធីបុណ្យនេះត្រូវធ្វើដំណើទៅដល់ភូមិនៅក្នុងខេត្តនីមួយៗនៅថ្ងៃទី២០ខែគុម្ភៈឆ្នាំ២០២០ជាកំណត់។សហគមន៍នឹងចេញដំណើរពីភូមិគោលដៅនីមួយៗនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២០ឆ្ពោះទៅកាន់ទីកន្លែងប្រារព្ធពិធីបុណ្យ(ការធ្វើដំណើរចេញពីភូមិនៃខេត្តនីមួយៗទៅដល់ទីតាំងប្រារព្ធពិធីត្រូវចំណាយពេល១ថ្ងៃកន្លះ៕

អត្ថបទដែលជាប់ទាក់ទង