ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ ក្រសាធ្នង់ ជាសត្វខ្មាសអៀនច្រើន ហើយក៏ជាប្រភេទសត្វជិតផុតពូជ នៅកម្ពុជា

78

ភ្នំពេញ៖ អង្គការUSAID បានផ្សាយព័ត៌ មានមួយរបស់ខ្លួននិយាយអំពី សត្វក្រសា ធ្នង់វាជាបក្សីដែលមាន ភាពអៀនខ្មាសច្រើន ដោយមនុស្សមិនងាយនឹងបានឃើញសត្វនេះទេ ដោយវាចំណាយពេល​តិចតួចនៅ ទីវាល ហើយក៏ជាបក្សីមួយប្រភេទដែល ត្រូវបានក្រុមអ្នកអភិរក្សថាជិតផុតពូជ ទៅ​ហើយ។ នេះបើយោងតាមការផ្សាយរបស់អង្គការ USAID នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
ក្រសាធ្នង់ វាជា​​បក្សី​មួយ​ប្រភេទដែលមាន ក្បាល​ខ្មៅ និង​បន្ត​ដោយ​កំប៉ោយ​វែង កវែង​មាន​ពណ៌​ទឹកក្រូច និង​មាន​ឆ្នូត​ខ្មៅ​ចាប់ពី​គល់​ចំពុះ​តាម​បណ្ដោយ​ក​រហូតដល់​ទ្រូង។ ម្រាម​ជើងវែងៗរបស់វា អាចឱ្យវាដើរលើរុក្ខជាតិបណ្តែតទឹក ហើយពេលខ្លះវាដើរលើគុម្ពោតព្រៃ ដោយពុំចាំបាច់ក្តាប់មែកឈើ។ បក្សីប្រភេទនេះ ចូលចិត្តរស់នៅកន្លែងដាំដំណាំក្រាស់ៗ ក្បែរទឹក ហើយកម្រទុំនៅ លើដើមឈើណាស់ដោយវាចូលចិត្តកន្លែង នៅលើដីដើម្បីសម្រាក។
សូមបញ្ជាក់ថា គម្រោងUSAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសត្វនេះក៏ដូចជាសត្វ ដែលរងគ្រោះជិតផុតពូជ​ទាំងអស់​ដែលស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង