ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូសាលារាជធានី ចុះត្រួតពិនិត្យ សិប្បកម្មផលិតសាប៊ូមួយកន្លែង

123

 

ភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យសិប្បកម្មផលិតសាប៊ូមួយកន្លែងដែលស្ថិតនៅភូមិភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១។

បើតាមសម្ដីរបស់លោកឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថាការចុះត្រួតពិនិត្យនូវសិប្បកម្មសាប៊ូដែលមានស្លាក យីហោក្លិន ដែលផលិតនៅក្នុងស្រុក នៅក្នុងសិប្បកម្មគឺផលិតសាប៊ូមានច្រើនប្រភេទទីមួយគឺមានសាប៊ូកក់សក់ ទី២និង៊លាងចាននិងទី៣សាប៊ូម្សៅសម្រាប់កូនក្មេងនិងមានសម្បូរជាច្រើនទៀតដែលសិប្បកម្មនេះបានផលិតឡើង ។

លោកបានបន្តទៀតថាការដឹកនាំគណៈប្រតិភូចុះទៅត្រួតពិនិត្យសិប្បកម្មផលិតសាប៊ូខាងលើនេះគឺទី១ជួយផ្សព្វផ្សាយនិងជំរុញឲ្យប្រជាពលរដ្ឋជួយគាំទ្រប្រើប្រាស់ផលិតផលនៅក្នុងស្រុកឲ្យបានច្រើន ទី២ ត្រួតពិនិត្យស្តង់ដារបច្ចេកទេសពេលដែលពិនិត្យឃើញថាសិប្បកម្មខាងលើមានការវេចខ្ចប់បានត្រឹមត្រូវនិងមានមន្ត្រីជំនាញចុះត្រួតពិនិត្យជាប្រចាំ នឹងមានជំនាញចុះត្រួតពិនិត្យគឺមានជនជាតិបរទេសពិនិត្យផងដែរ ចំណែករឿងបញ្ហាបរិស្ថានវិញគឺមិនមានក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញសិប្បកម្មនោះទេ។

អត្ថបទដែលជាប់ទាក់ទង