ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រមន្តរំដោះគ្រោះ និងឧទ្ទិសកុសល ជូនទៅដល់ ជនរងគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤និង ផ្លូវសំខាន់នានា ក្នុងខេត្តបានបន្តកើតមានស្ទើររាល់ថ្ងៃ

113

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាក្នុងខេត្តបានបន្តកើតមានស្ទើររាល់ថ្ងៃនិងបានបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសព្រមទាំងខូចខាតរថយន្តនិងបំផ្លាញទ្រព្យសម្បត្តិទាំងរដ្ឋនិងឯកជនអស់ជាច្រើនទៀតទើបរដ្ឋបាលខេត្តបានរៀបចំពិធីសូត្រមន្តរំដោះគ្រោះនិងឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍

នាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសូត្រមន្តរំដោះគ្រោះនិងឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាតាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោកយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តលោកវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវឧកញ៉ាកត្តិបណ្ឌិតសៀងចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលរៀបចំធ្វើឡើងនៅមុខបរិវេណសាលាខេត្តកំពង់ស្ពឺ

លោកវ៉ីសំណាងបានលើកឡើងថាដើមហេតុដែលរដ្ឋបាលខេត្តបានរៀបចំពិធីសូត្រមន្តរំដោះគ្រោះនិងឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាតាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះដោយសារតែជាបន្តបន្ទាប់មកនេះសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាក្នុងខេត្តបានបន្តកើតមានស្ទើររាល់ថ្ងៃនិងបានបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសព្រមទាំងខូចខាតរថយន្តនិងបំផ្លាញទ្រព្យសម្បត្តិទាំងរដ្ឋនិងឯកជនអស់ជាច្រើនទៀត។

លោកក៏បានរំលឹកដល់អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប្រចាំទោះបីចម្ងាយផ្លូវជិតឬឆ្ងាយបែបណាក្តី។ពិសេសជាងនេះគឺត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកពេលប្រើប្រាស់ផ្លូវសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅថយចុះ៕

អត្ថបទដែលជាប់ទាក់ទង