ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនប្រកាស«បឺទទ្វារ»ក្រុងទីពីរ មិនអោយចេញចូលដើម្បីទប់ស្កាត់ការឆ្លងជំងឹ

54


Second Chinese city, Huanggang, will be put on lock​down

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយថាអាជ្ញាធរចិនបានប្រកា​ស«បឺទទ្វារ»
ទីក្រុងហួងហ្គាង ដែលនៅជាប់ខេត្តវូអានចាប់ពីយប់ថ្ងៃទី២៣មករានេះតទៅ
គឺបឺទការធ្វើគមនាគមន៍ទាំងអស់ មិនថាតែហាងលក់ដូរ ផ្សារគ្រប់ប្រភេទ
រោងភាពយន្ត។ល។ក៏អោយបឹទទ្វារសិនដែរ សូម្បីតែប្រជាជនក្នុងទីក្រុងនេះ
មានចំនួន៧,៥លាននាក់ក៏មិនអោយចេញទៅណាដែរ ដើម្បីចូលរួមទប់ស្កាត់
ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនូវជំងឹរលាកសួតដែលឆ្លងដោយមេរោគពូជថ្មីឈ្មោះCorona.
រហូតមកទល់ពេលនេះអ្នកជំងឹដោយសារឆ្លងវីរុសCoronaនេះបានស្លាប់អស់១៧នាក់ហើយភាគច្រើនជាបុរសអាយុ៤៨ដល់៨០ឆ្នាំ។ចំណែកអ្នកកំពុងមានជំងឹនេះមកទល់ម៉ោងនេះកើនដល់៦០០នាក់ហើយ៕

អត្ថបទដែលជាប់ទាក់ទង