ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីបំផុតតុលាការយុត្តិធម៌អន្តរជាតិបាន ចេញបញ្ជាឱ្យមានវិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍ លើជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា

73

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី២៣ មករា ឆ្នាំ២០២០នេះបានចេញបញ្ជាឱ្យមានវិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍របស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។តុលាការបានសម្រេចចិត្តបែបនេះ ទោះបីលោកស្រីអ៊ុងសានស៊ូជីបានឡើងការពារប្រទេសរបស់លោកស្រីប្រឆាំងនឹងការចោទប្រកាន់ដោយផ្ទាល់កាលពីខែមុនក៏ដោយ។

ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានស្លាប់និងជាង ៧០០.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសក្នុងអំឡុងពេលនៃការបង្ក្រាបរបស់កងទ័ពនៅឆ្នាំ ២០១៧ ។

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានព្រមានថាសកម្មភាពប្រល័យពូជសាសន៍អាចកើតឡើងជាថ្មី។ករណីនេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានលើកមកជំនំជម្រះក្រោយពីមានពាក្យបណ្តឹងពីប្រទេស
អាហ្វ្រិកហ្គំប៊ីដែលបានអំពាវនាវឱ្យមានវិធានការណ៍បន្ទាន់ដើម្បីចាត់វិធានការប្រឆាំងនឹងយោធាមីយ៉ាន់ម៉ារហូតដល់មានការស៊ើបអង្កេតពេញលេញមួយអាចត្រូវបានធ្វើឡើង។

អត្ថបទដែលជាប់ទាក់ទង