ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងលឿនណាស់! ជំងឹឆ្លងនៅចិន បានរាលដាល មកដល់វៀតណាម!

68

ស្ថានការណ៍ នៃការឆ្លងរាតត្បាត ជំងឺផ្លូវដង្ហើមដោយសារឆ្លងវីរុស Corona ពីស្រុក
ចិនបានរាតត្បាតលឿនណាស់។ ចុងក្រោយនេះ ជំងឺនេះបានរាតត្បាត
មកដល់វៀតណាម សាំងហ្គាពួរ អារ៉ាប់ប៊ីសាអូឌីតនិងហុងកុង។
ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយនៅថ្ងៃទី២៤មករានេះថា ជនជាតិចិន២នាក់ឪពុកកូន រស់នៅក្រុងហូជីមិញ ត្រូវបានគេរកឃើញថា ពិតជាមានជំងឺរលាកសួតដោយសារវីរុស Coronaនេះ។ គឺកូនបានឆ្លងវីរុសពីឪពុក បន្ទាប់ពីឪពុកនោះ ទៅទេសចរនៅទីក្រុងវូហាន (ចិន) ឆ្លងមកពីទីនោះ។ អ្នកទាំងពីរចូលពេទ្យ តាំងពីថ្ងៃទី១៧មករា បន្ទាប់ពីឡើងកម្តៅខ្លួនខ្លាំង ចុងក្រោយពិនិត្យឃើញថាមានជំងឺនោះមែន៕

អត្ថបទដែលជាប់ទាក់ទង