ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើក្រុមយុវជន កីឡាតេក្វាន់ដូ WTរបស់កូរ៉េមកកម្ពុជាធ្វើអ្វីខ្លះ?

57

ភ្នំពេញ៖ក្រុមយុវជនកីឡាតេក្វាន់ដូ WT(World Taekwondo) ជនជាតិកូរ៉េខាងត្បូងមកពី World Taekwondo Peace Corp ចំនួន៨នាក់ មកបំពេញបេសកកម្មនៅប្រទេសកម្ពុជារយៈពេល១ខែពេញចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងការជួយអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT ចំនួន៦រាជធានីខេត្តក្រុង។

សម្រាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមករា ក្រុមយុវជនកីឡាតេក្វាន់ដូ WT និងកម្ពុជាដឹកនាំដោយគ្រូ ឆយ យ៉ុងសុកទៅបំពេញបេសកកម្មនៅខេត្តបាត់ដំបូងក្នុងនោះមានបើកវគ្គបំប៉នដល់គ្រូអាជ្ញាកណ្តាលព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុនដល់ក្លិបនៅទីនោះ។ក្រោយពីបញ្ចប់ក៏បន្តបំពេញបេសកកម្មទៅខេត្តប៉ោយប៉ែតចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ធ្វើការហ្វឹកហាត់ដូចគ្នា។

ចំណែកខេត្តសៀមរាប់ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០វគ្គបំប៉នដល់គ្រូអាជ្ញាកណ្តាលព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេសលើវិញ្ញាសាសម្តែងមេគុនដោយខេត្តមានកីឡាករ-កីឡាការិនីច្រើនជាងគេប្រហែល២០០នាក់។ ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តកំពង់ចាម និងខេត្តព្រៃវែង នឹងចាប់ពីថ្ងៃទី២៩ ខែមករាដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៕

 

 

អត្ថបទដែលជាប់ទាក់ទង