ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស២២នាក់ស្លាប់ និងជាង១០០០នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៧ រិចទ័រ នៅប្រទេសតួកគី

69

 

(តួកគី)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា មនុស្ស២២នាក់ស្លាប់ និងជាង១០០០នាក់រងរបួស ក្រោយករណីគ្រោះរញ្ជួយដីកម្រិត ៦.៧ រិចទ័រ កាលពីល្ងាចថ្ងៃសុក្រ។

ករណីនេះបានកើតឡើងនៅជិតទីក្រុង Sivrice នៃខេត្ត Elazig ប្រទេសតួកគី ព្រមទាំងបានដួលរលំអគារយ៉ាងតិច១០អគារ នេះបើយោងតាមសំដីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តួកគី។

តាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស១០៣០នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយចំនួនអ្នករងរបួសអាចកើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង