ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃីម បូរ៉ាបង្ហាញ មុខជាថ្មីនៅអាស៊ីអាគ្នេយ៍

66

ភ្នំពេញ៖អ្នកប្រដាល់ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានបង្ហាញមុខជាថ្មីលើសង្វៀនBoostrong Fighter

on Fire ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផេត ណារ៉ុង(Phat Narong)នាព្រឹកថ្ងៃទី២កុម្ភៈ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។បូរ៉ាបាត់មុខយូរគ្រាន់បើពីសង្វៀនអាស៊ីអាគ្នេយ៍

តែគេមានការប្រកួតច្រើននៅសង្វៀនផ្សេង ។បូរ៉ាជាអ្នកប្រដាល់ជាយដែនជើងខ្លាំងមួយរូបដែលឩស្សាហ៍ចេញ ចូលទៅប្រ

​កួតនៅប្រទេសថៃណាស់ ។

ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃវ៉ៃឆក់ល្អ ធ្ងន់ ព្រមទាំងប្រើជង្គង់ និងកែងបានលឿន ។អ្នកប្រដាល់រូបនេះមាន

​ចិត្តហ៊ានគ្រាន់បើតែភាពអំណត់របស់គេមិនសូវខ្លាំងនោះទេ ។បើគូប្រកួតជ្រុលវាយបន្ថែមគេច្រើនតែដេកតែម្ដង ។ចំពោះ

អ្នកប្រដាល់ថៃផេត ណារ៉ុងវិញលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍អះអាងថា

គេមានឈ្មោះបោះសម្លេងគ្រាន់បើដែរនៅឯប្រទេសថៃ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦១ដង ចាញ់១០ដង និងស្មើពិន្ទុ១ ដង ។ ចំពោះអ្នកប្រ

​ដាល់កម្ពុជាឃីម បូរ៉ាវិញគេមានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៩ដង ចាញ់២៥ដង និងស្មើពិន្ទុ ២ដង ។បន្ទាប់ពីបាត់មុខ

​មួយរយៈឃីម បូរ៉ាអាចបង្ក់តជ័យជំនះបានទៀតឬទេ ?

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង ហាក់សមាគមប្រដាល់ក្រសួងការពារជាតិចួបជាមួយអ្នកប្រ

​ដាល់ខាំ កូនខ្លាក្លិបរ៉ាហាប់ស្វាយប៉ាកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនេះជាអ្នកប្រដាល់ជើងថ្មីទេ ។លោកធន សុភាដែលជាគ្រូរបស់ឡុង ហាក់និយាយថាសិស្ស

របស់លោកនៅខ្ចីបន្តិចមែនហើយ ។ចំពោះលោកបឺត សំខាន់ដែលជាសិស្សរបស់កីឡាករខាំ កូនខ្លានិយាយថាសិស្សរបស់

លោកខ្ចីដែរលោកជឿថាពួកគេនឹងវ៉ៃគ្នាបានល្អមើល ។

នឹម ននក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីដោយប្រកួតគ្នា

​ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

នឹម ននជាអ្នកប្រដាល់ដែលប្រើជើងទាត់បានល្អចំពោះភួង ពិសិដ្ឋជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័ស និង

ធ្ងន់ ។អ្នកពូកែជើង និង អ្នកពូកែដៃជួបគ្នាមិនដឹងថារញ្ជួយសង្វៀនកម្រិតណានោះទេ ។

ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ ម៉ាណូយរបស់្កលិបពុទ្ធ សេរីវង្សដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ជើងខ្លាំងដែលចូលចិត្តវ៉ៃប្ដូរហើយនៅលើសង្វៀនគេតែងតែបើកប្រតិបត្តិការភ្លាមៗតាំងពីទឹក

ទី១ទៅដោយគ្មានសំចៃកម្លាំងឡើយ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូច

គ្នាជាមិនខានឡើយ ។

សេក វិសាលក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ឡុង សុភ័ស្សក្លិបសាលវ័ន្ដកីឡាដោយប្រ

​កួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

 

អត្ថបទដែលជាប់ទាក់ទង