ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូលឿនបុកឃឿនផ្លូវ បណ្តាលអោយស្លាប់ នៅផ្លូវជាតិលេខ១

56

ភ្នំពេញ ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១និង១០នាទីទៀបភ្លឺ លើផ្លូវជាតិលេខ១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជិះបុកឃឿនថ្នល់ពុះចែកផ្លូវ ដោយខ្លួនឯង ត្រង់ចំណុច (កែងផ្លូវលេខ១២៧) ក្នុងភូមិបឹងឈួក សង្កាត់និរោធ ខណ្ឌច្បាអំពៅ បណ្តាឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ជនរងគ្រោះ ឈ្មោះ ងន សុខហេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះជិះម៉ូតីស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT4383 ។

សពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត ។ ចំណែកម៉ូតូយកមករក្សាទុកនៅអធិការខណ្ឌច្បាអំពៅ ដើម្បីប្រគល់ជូននៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង